Mercedes-Benz HPC North America ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Mercedes-Benz Group និងអ្នកផលិតថាមពលកកើតឡើងវិញ MN8 Energy នឹងដំឡើងស្ថារនីយសាករថយន្តអគ្គិសនី ៤០០ គីឡូវ៉ាត់ របស់ពួកនៅហាង Starbucks ទាំងអស់ (១០០កន្លែង) ដែលស្ថិតនៅតាមបណ្តោយផ្លូវ Interstate 5 (I-5) អាមេរិកខាងជើង។
លោក Andrew Cornelia ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Mercedes-Benz High-Power Charging បាននិយាយថា “យើងសាកស្រមៃមើលអនាគតពេលដែលយើងអាចសាកថ្មរថយន្តរបស់យើងជាមួយរបស់ដែលយើងចូលចិត្តដូចជា Starbucks តើយើងមានអារម្មណ៏យ៉ាងណា” ។
គួរបញ្ជាក់ថា Mercedes-Benz High-Power Charging បានបើកស្ថារនីយសាកថ្មដំបូងគេរបស់ខ្លួននៅអាមេរិកខាងជើងក្នុងរដ្ឋ Georgia ដែលជាទីស្នាក់ការកណ្តាលរបស់ Mercedes-Benz USA ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមការវិនិយោគទឹកប្រាក់ ១ ពាន់លានដុល្លារ។
ចាប់តាំងពីការបើកដំណើរការ ស្ថារនីយសាកថ្មរថយន្តជាច្រើនទីតាំងជាមួយនឹងឆ្នាំងសាករថយន្តអគ្គិសនី ៤០០ គីឡូវ៉ាត់ នៅក្នុងរដ្ឋ Texas, Alabama, Georgia, Florida, South Carolina, Tennessee និង Kentucky មកក្រុមហ៊ុនមួយនេះក៏និយាយថាខ្លួនរំពឹងថានឹងពង្រីកស្ថារនីយសាកថ្មរថយន្តជាច្រើនទៀត ពោលគឺពាក់កណ្តាលនៃរដ្ឋរបស់សហរដ្ឋអាមេរិកទាំងអស់ក្នុងរយៈពេលពី ១ឆ្នាំ ទៅ ២ឆ្នាំ ខាងមុខទៀត។