Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»មកដឹងអំពីចំណេះដឹងការពារខ្លួនស្តីពីការឆបោកតាមរយៈប្រព័ន្ធសាកថ្មសាធារណៈ (JUICE JACKING)
    បច្ចេកវិទ្យា

    មកដឹងអំពីចំណេះដឹងការពារខ្លួនស្តីពីការឆបោកតាមរយៈប្រព័ន្ធសាកថ្មសាធារណៈ (JUICE JACKING)

    July 10, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email
    កាលពីពេលថ្មីៗនេះ មានបច្ចេកទេសនៃជនអនាមិកមួយគឺ Juice Jacking បានប្រើដើម្បីចូលមើល និងលួចទិន្នន័យពីឧបករណ៍ប្រើប្រាស់ដោយប្រើប្រាស់ប្រព័ន្ធសាកថ្មសាធារណៈ ឬគ្មានប្រភពច្បាស់លាស់ ដូូចឆ្នេះពេលអ្នកភ្ជាប់ទូរស័ព្ទឬឧបករណ៍ផ្សេងទៀតទៅនឹងកន្លែងសាកថ្មនៅទីសាធារណៈដូចជា អាកាសយានដ្ឋាន កន្លែងកំសាន្ត ឬផ្សារទំនើប សូមធ្វើការប្រុងប្រយ័ន្នព្រោះពួកគេអាចបន្លំលួចទិន្នន័យសំខាន់ៗរបស់អ្នកដូចជាព័ត៌មានគណនីធនាគារ ឬដំឡើងមេរោគដើម្បីគ្រប់គ្រងឧបករណ៍របស់អ្នក។

    ខាងក្រោមនេះជាគន្លឹះការពារខ្លួនទាំង ១២ ពី JUICE JACKING ៖

    ពាណិជ្ជកម្ម

    ១) សាកថ្មពីព្រីភ្លើងផ្ទាល់ (Power Outlet)៖ តាមដែលអាចធ្វើទៅបាន សូមប្រើប្រាស់ព្រីភ្លើង (Power Outlet) ដើម្បីសាកថ្មឧបករណ៍ជំនួសឱ្យការប្រើប្រាស់ USB Port Charger តាមទីសាធារណៈ។

    ២) សាកថ្មដោយប្រើប្រាស់ឆ្នាំងសាកផ្ទាល់ខ្លួន៖ ប្រើប្រាស់ឆ្នាំងសាកផ្ទាល់ខ្លួនដោតសាកថ្មពីព្រី (Power Outlet) ដែលជាកន្លែងសាកថ្មអាចទុកចិត្តបានជាងប្រើប្រាស់ USB Port Charger ដែលមិនប្រាកដពីសុវត្ថិភាពនៅតាមទីសាធារណៈ។

    ៣)​ ប្រើប្រាស់ឧបករណ៍ទប់ស្កាត់ទិន្នន័យការបែកធ្លាយទិន្នន័យតាម USB ជាជំនួយ៖ ឧបករណ៍ទប់ស្កាត់ការបែកធ្លាយទិន្នន័យតាម USB គឺជាឧបករណ៍តូចៗដែលអនុញ្ញាត ឱ្យការសាកថ្មឧបករណ៍តាមរយៈ USB និងអាចការពារការលួចយកទិន្នន័យ។

    ៤) បិទការផ្ទេរទិន្នន័យ USB៖ ឧបករណ៍មួយចំនួនអនុញ្ញាតឱ្យបិទការផ្ទេរទិន្នន័យ USB នៅក្នុងការកំណត់ (Setting) ដែលអាចការពារទប់ស្កាត់ការចូលប្រើប្រាស់ទិន្នន័យដោយគ្មានការអនុញ្ញាតតាមរយៈ ការតភ្ជាប់ USB។

    ៥) ប្រុងប្រយ័ត្នចំពោះស្ថានីយសាកថ្មសាធារណៈ៖ ប្រសិនបើចាំបាច់ត្រូវប្រើប្រាស់ស្ថានីយសាកថ្មសាធារណៈ សូមពិនិត្យនិងជ្រើសរើសប្រើប្រាស់ស្ថានីយដែលអាចទុកចិត្តបាន។

    ៦) រក្សាឧបករណ៍ឱ្យទាន់សម័យជានិច្ច៖ ត្រូវប្រាកដថាប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីរបស់ឧបករណ៍មាន ភាពទាន់សម័យចុងក្រោយបង្អស់ (Latest Security Patches) ដើម្បីកាត់បន្ថយភាពងាយរងគ្រោះដែលអាចបង្ក ដោយអ្នកវាយប្រហារ។

    ៧) ប្រើប្រាស់ Power Banks ចល័តផ្ទាល់ខ្លួន៖ ការសាកថ្មឧបករណ៍ជាមួយ Power Bank ចល័តផ្ទាល់ខ្លួនជាជម្រើសដែលមានសុវត្ថិភាពជាងការសាកថ្មតាម USB នៅទីសាធារណៈ។

    ៨) ការ Encrypt ឧបករណ៍៖ ការ Encrypt ឧបករណ៍ អាចជួយរក្សាទិន្នន័យឱ្យមានសុវត្ថិភាព ទោះបីជាឧបករណ៍បាត់បង់ ឬត្រូវបានគេលួចក៏ដោយ។

    ៩) ការការពារដោយប្រើប្រាស់ពាក្យសម្ងាត់៖ ការប្រើប្រាស់ពាក្យសម្ងាត់ដែលមិនងាយស្រួលក្នុងការទាយផ្តល់នូវស្រទាប់សុវត្ថិភាពបន្ថែម និងធានាថាមានតែបុគ្គលដែលមានការអនុញ្ញាតប៉ុណ្ណោះដែលអាចចូលប្រើទិន្នន័យសំខាន់ៗបាន។

    ១០) ការកំណត់ការអនុញ្ញាតផ្សេងៗក្នុងកម្មវិធី (Permission Setting)៖ កំណត់ការអនុញ្ញាតផ្សេងៗទៅលើការប្រើប្រាស់កម្មវិធីនៅពេលមានតម្រូវការប្រើប្រាស់តែប៉ុណ្ណោះ ដូចជាការចាប់យកទីតាំងរបស់ទូរស័ព្ទ ឬមីក្រូហ្វូន។

    ១១) Backup ទិន្នន័យទុក៖ Backup ទិន្នន័យទុកជាប្រចាំដើម្បីជៀសវាងការបាត់បង់ទិន្នន័យអំឡុងពេលត្រូវបានគេលួច ឬបាត់បង់ឧបករណ៍។

    ១២) ប្រសិនបើសង្ស័យថាទូរស័ព្ទមានភាពមិនប្រក្រតីពេលកំពុងសាកថ្ម ត្រូវដកឧបករណ៍ចេញពីកន្លែងសាកថ្មឱ្យបានលឿន។

    Juice Jacking
    Share. Facebook Telegram WhatsApp
    Previous Articleស្ថាបត្យកម្មដ៏ល្អឯកក្នុងទីក្រុងប៉ារីសប្រទេសបារាំង La Tour Eiffel-ប៉ម​អេ​ហ្វែ​ល
    Next Article Samsung Galaxy Z Fold 6 តម្លៃជិត​ ២ពាន់ដុល្លារ ទិញមកមើលបាល់ Final Euro អេមណាស់

    Related Posts

    រុស្ស៊ី បង្ហាញប្រព័ន្ធការពារដែនអាកាសថ្មីរបស់ខ្លួន បង្កើតឡើងជាពិសេសសម្រាប់បំពាក់នៅលើយន្តហោះគ្មានមនុស្សបើក Shahed!

    January 7, 20261 Min Read

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.