ស្ពានត្សឹបាសា (ឈ្មោះជាភាសាជប៉ុន) ឬស្ពានអ្នកលឿង គឺជាស្ពានវែងបំផុតនៅក្នុងប្រទេសកម្ពុជាដែលមានប្រវែងសរុប ២ ២១៥ ម៉ែត្រ ទទឹង ១៣,៥០ ម៉ែត្រ និងមានកំពស់ខ្ពស់ជាងនីវ៉ូទឹកអតិប្បរមា ៣៧,៥ ម៉ែត្រ សាងសងឆ្លងកាត់ផ្លូវជាតិលេខ១ ឆ្លងកាត់ទន្លេមេគង្គ រវាងតំបន់អ្នកលឿងខាងលិច គឺស្រុកលើកដែក ខេត្តកណ្ដាល ទៅតំបន់អ្នកខាងកើត ក្នុងស្រុកពាមរ ខេត្តព្រៃវែង និងឆ្ពោះទៅខេត្តស្វាយរៀង។
គួរបញ្ជាក់ផងថាស្ពាននេះជាប្រភេទស្ពានខ្សែកាបត្រូវបានការរដ្ធានសាងសង់នៅថ្ងៃទី ១២ ខែកុម្ភៈ ២០១១ ហើយសម្ពោធដាក់ឲប្រើប្រាស់នៅថ្ងៃទី០៦ ខែមេសា ក្នុងឆ្នាំ ២០១៥ ដែលចំណាយទឹកប្រាក់អស់ប្រមាណ ១២៧ លានដុល្លារ ក្នុងនោះទឹកប្រាក់ ៩០ លានដុល្លារ ជាជំនួយឥតសំណងពីរដ្ឋាភិបាលរបស់ប្រទេសជប៉ុន។