[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Motorola បានធ្វើការប្រកាសដាក់ចេញនូវស្មាតហ្វូនសេរ៊ីថ្មីរបស់ខ្លួនគឺ Moto G85 5G ហើយគ្រោងចេញលក់ជាផ្លូវការនៅថ្ងៃទី១០ ខែកក្កដានេះ ក្នុងប្រទេសឥណ្ឌា។
ចំពោះការរចនាផ្នែកខាងក្រៅស្មាតហ្វូននេះមានកម្រាស់ ៧,៥៩ ម.ម និងទម្ងន់ ១៧២ ក្រាម ទទួលបានពណ៌តួខ្លួនចំនួន ៣ រួមមាន ពណ៌ខៀវ ពណ៌លឿង និង ពណ៌ប្រផេះ ដែលមានបំពាក់អេក្រង់ pOLED 3D ទំហំ ៦,៧ អ៊ីញ, រន្ធសម្លេងចំនួន ២ សងខាង, កាម៉េរ៉ាមុខទំហំ 32 MP និងកាម៉េរ៉ាក្រោយទំហំ 50 MP។
សម្រាប់ផ្នែកខាងក្នុងវិញទទួលបាន RAM 8GB និង 12GB, អង្គចងចាំ 128GB និង 256GB ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 6s Gen 3 SoC និងប្រព័ន្ធប្រតិបត្តិការ Android 14, ថាមពលថ្ម 5,000mAh, កម្រិត refresh rate 120Hz, មុខងារការពារភ្នែក និងដុំសាកល្បឿនលឿនទំហំ ៣៣ វ៉ាត់ ជាដើម។