[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Oppo បានធ្វើការដាក់បង្ហាញចេញនូវស្មាតហ្វូនស៊េរីរបស់ខ្លួនគឺ OPPO Reno 12 5G Series ហើយគ្រោងចេញលក់ជាផ្លូវការនៅទីផ្សារប្រទេសឥណ្ឌា ខណៈថ្ងៃដែលចេញលក់ជាផ្លូវការ និងតម្លៃនឹងត្រូវប្រកាសដោយក្រុមហ៊ុនដៃគូរសហការណ៏ Flipkart ។
ទូរស័ព្ទនេះត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង MediaTek platforms ដំណើរការដោយបច្ចេកវិទ្យា AI របស់ Mobile AI រួមមាន AI Eraser 2.0, AI Best Face, AI Perfect Shot, AI Clear Face និង AI Studio ដែលមានសមត្ថភាព លុប កាត់ កែ បង្កើត ម៉ាអេម។
OPPO Reno 12 5G Series មានពណ៌តួខ្លួនចំនួន ៣ រួមមាន Sunset Peach, Astro Silver និង Matte Brown សម្រាប់ RAM 8GB និងអង្គចងចាំ 128GB ចំណែកឯ OPPO Reno 12 5G Series ដែលមាន RAM 12GB និងអង្គចងចាំ 256 និង 512GB វិញមានពណ៌តួខ្លួនចំនួន ២ រួមមាន Sunset Gold និង Space Brown ។
សម្រាប់ផ្នែកកាម៉េរ៉ាវិញ មានបំពាក់កាម៉េរ៉ាមេខាងក្រោយទំហំ 50MP និងមានថាមពលថ្ម ៥ ០០០ មីលីអំពែរ ដែលមានភ្ជាប់មកជាមួយដុំសាកថ្មទំហំ ៨០ វ៉ាត់ អាចសាកឡើងពី ០ ទៅ ១០០ ភាគរយ ចំណាយពេល ៤៦ នាទី ចំពោះព័ត៌មានលម្អិតផ្សេងទៀតខាងក្រុមហ៊ុនមិនទាន់បង្ហាញជាផ្លូវការនៅឡើយទេ។