[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Genesis បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Genesis Electrified G80 អាប់ឌែតថ្មី ជាមួយតម្លៃលក់ខ្ទង់ ៧៥ ០០០ដុល្លារ នៅក្នុងប្រទេសកូរ៉េ។
គួរបញ្ជាក់ឲដឹងផងដែរថា ការអាប់ឌែតថ្មីនេះគឺផ្តោតទីលើ ៤ចំនុចសំខាន់ៗ រួមមាន៖
- ចំនុចទី ១ គឺជាការកែប្រែទៅលើប្រវែងគម្លាតកង់មុខ-ក្រោយដែលប្តូរពីប្រវែង ៣ ០១០ ម.ម ទៅប្រវែង ៣ ១៣៩ ម.ម ធ្វើឲរថយន្តនេះមានទម្ងន់ស្រាល និងមានភាពទូលាយជាងមុន
- ចំនុចទី ២ គឺជាការអាប់ឌែតទៅលើការរចនាផ្នែកខាងក្រៅ ដោយទទួលបានការរចនាកាងផ្នែកខាងមុខថ្មី និងមានបំពាក់ចង្កៀងមុខ ប្រភេទ LED និងថាសកង់ alloy ទំហំ ១៩ អ៊ីញ
- ចំនុចទី ៣ គឺជាការផ្លាស់ប្តូរផ្នែកខាងក្នុង ដោយទទួលបានអេក្រង់ OLED ទំហំ ២៧ អ៊ីញ
- ចំនុចទី ៤ គឺជាការកែប្រែទៅលើទំហំអាគុយ ប្តូរពី ៨៧,២ គីឡូវ៉ាត់ម៉ោង ទៅ ៩៥,៤ គីឡូវ៉ាត់ម៉ោង ដែលធ្វើឲរថយន្តនេះអាចបើកបរបានចម្ងាយយូរជាងមុន ពោលគឺ ៤៧៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង
បើនិយាយអំពីផ្នែកម៉ាស៊ីនវិញគឺដដែល ពោលគឺដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងសរុបបានចំនួន ៣៦៥ សេះ និងកម្លាំងរមួល ៧០០ ញ៉ូតុនម៉ែត្រ ។