ចាប់តាំងពីក្រុមហ៊ុន Google បើកឲដំណើរការ Google Translate នៅឆ្នាំ២០០៦ មក នាពេលថ្មីៗក្នុងឆ្នាំ២០២៤ នេះ ក្រុមហ៊ុន Google បានធ្វើការអាប់ឌែតថ្មីនៅលើកម្មវិធី Google Translate ដោយដាក់ឲមានការបកប្រែភាសាថ្មីបន្ថែមចំនួន ១១០ ភាសាទៀត សរុបមាន ២៤៣ ភាសា ដែលយើងអាចបកប្រែបាននៅលើកម្មវិធី Google Translate។
គួរឲដឹងផងដែលថា ការដែលដាក់ឲដំណើរការភាសាថ្មីទាំង ១១០ នេះបានធ្វើឲ Google Translate ឈរនៅក្នុងតារាងបញ្ជីលេខ ៣ គឺច្រើនជាង Apple Translate និង Microsoft Translator ដាច់តែម្តងដែលមានត្រឹមតែ ១៥៥ ភាសាតែប៉ុណ្ណោះ។
ចំពោះភាសាទាំង ១១០ នោះគឺជាភាសាដែលស្ថិតក្នុងទ្វីបអាហ្រ្វិក រួមមាន Fon, Kikongo, Luo, Ga, Swati, Venda និង Wolof ជាដើម៕