[បរទេស] កាលពីពេលថ្មីៗ ក្រុមហ៊ុនផលិតរថយន្ត Bugatti និងក្រុមហ៊ុនផលិតនាឡិកាដៃ Jacob & Co បានសហការគ្នាផលិតនាឡិកាដៃ Bugatti Tourbillon ដែលជាផលិតផលមានកំណត់ត្រឹមតែ ១៥០គ្រឿង ប៉ុណ្ណោះក្នុងពិភពលោក ជាមួយតម្លៃលក់លើទីផ្សារខ្ទង់ ៣៤មុឺនដុល្លារ។
នាឡិកាដៃនេះត្រូវបានបំផុតគំនិតរចនាចេញពីរថយន្ត Bugatti Tourbillon ដែលមានការរចនាស្មុគស្មាញពន់ពេក ដែលផលិតឡើងពីធាតុផ្សំចំនួន ៥៥៧ប្រភេទ និងប្រើប្រាស់ម៉ាសុីន V16 ខ្នាតតូចថ្មីរបស់ Bugatti និងអាចដំណើរការ animation ដូចជាម៉ាសុីនកំពុងដំណើរការបាន ២០វិនាទី ផងដែរ។
វាត្រូវបានផលិតឡើងដោយប្រើរយៈពេល ១៨ខែ បើតាមការបញ្ជាក់ពីខាងក្រុមហ៊ុន Bugatti និង Jacob & Co ។