[បរទេស] បើយោងតាមលោក Ross Young បានបញ្ជាក់ថា MacBook Pro ដែលបំពាក់បន្ទះឈីប M4 ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាផ្លូវការនៅចុងឆ្នាំ២០២៤ នេះហើយ (ទំនងជាខែវិច្ឆិកា ឬខែធ្នូ)។
គួរឲដឹងផងដែរថា Apple បានចាប់ផ្តើមផលិតបន្ទះឈីប M4 របស់ខ្លួននៅក្នុងខែឧសភា នៅលើគ្រោងឆ្អឹង 3 nanometers ហើយរំពឹងថាបន្ទះឈីប M4 នេះនឹងដំណើរការលឿនជាងមុនរហូតដល់ទៅ ២៥ ភាគរយ បើប្រៀបធៀបទៅនឹងបន្ទះឈីប M3 បច្ចុប្បន្ន។
សម្រាប់ម៉ូឌែលដែលទទួលបានបន្ទះឈីបនេះរួមមាន៖
- សម្រាប់ម៉ូឌែល MacBook Pro ទំហំ ១៤អ៊ីញ នឹងទទួលបានបន្ទះឈីប M4 ធម្មតា។
- សម្រាប់ម៉ូឌែល ១៤អ៊ីញ និង ១៦អ៊ីញ នឹងទទួលបានបន្ទះឈីប M4 Pro និង M4 Max ។
ចំពោះការរចនាថ្មីគឺមិនមានលក្ខណៈពិសេសអ្វីដែលគួរឲកត់សម្គាល់ទេ ប៉ុន្តែអេក្រង់ OLED ប្រហែលជាអាចលេចវត្តមាននៅឆ្នាំ ២០២៦។