[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តរបស់អុីតាលី Maserati បានប្រកាសចេញនូវរថយន្ត MC20 ស៊េរីថ្មីចំនួនពីរម៉ូឌែលរួមមាន MC20 Icona និង MC20 Leggenda ដែលមានតែ ២០គ្រឿងប៉ុណ្ណោះក្នុង ១ម៉ូឌែល ដើម្បីអបអរខួបលើកទី ២០ របស់ MC12។
![]()
គួរបញ្ជាក់ផងដែរថា MC20 Icona ត្រូវបានបំផុសគំនិតរចនាដោយ MC12 Stradale ខណៈពេលដែល MC20 Leggenda រចនាតាមរថយន្តប្រណាំង MC12 GT1 Vitaphone ហើយរថយន្តទាំងពីរនេះដំណើរការដោយម៉ាស៊ីនសុាំង ៣,០លីត្រ twin-turbo V6 ដែលអាចផលិតកម្លាំងសរុបបានចំនួន ៦២១សេះ៕
![]()
ចំពោះផ្នែកខាងក្រៅមានពណ៌តួខ្លួនចំនួនពីរគឺ ពណ៌ខៀវ និងស ជាមួយរូបរាងស្ព័រកប់ សម្រាប់ផ្នែកខាងលើវិញ មានការរចនាដោយពណ៌ Icona Bianco Audace Matte ឯផ្នែកខាងក្រោមរបស់រថយន្តបំពាក់ដោយថាសកង់ Trident-inspired ស្រោបដោយក្រូម៉េជាមួយប្រអប់ហ្វ្រាំងពណ៌ខៀវ ហើយ Maserati ក៏បានបន្ថែមទង់ជាតិអ៊ីតាលីនៅក្រោមឡូហ្គូល MC20 ជាដើម៕

សម្រាប់ផ្នែកខាងក្នុង មានបំពាក់គ្រឿងបរិក្ខារប្រណិតៗ រួមមានកៅអីប្រណាំង monocoque, ប្រព័ន្ធសំឡេង Sonus Faber និិង ប្រព័ន្ធ ADAS ជាច្រើន ហើយស៊េរីនីមួយៗមានឈ្មោះរបស់វាប៉ាក់នៅលើក្បាលកៅអី និងឡូហ្គូលពិសេសនៅលើគម្របម៉ាស៊ីន៕
![]()



