ក្រុមហ៊ុន Google បានប្រកាសចេញជាផ្លូវការនូវបណ្ដាញស្វែងរក Find My Device សម្រាប់ឧបករណ៍ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ដែលបានយកលំនាំតាមបច្ចេកវិទ្យា Find My របស់ Apple ដែលបង្កើតឡើងដើម្បីស្វែងរកឧបករណ៍ Apple ដែលបានបាត់។
ដូចជា Apple Find My បច្ចេកវិទ្យា Android Find My Device អាចប្រើប្រាស់ឧបករណ៍ Android រាប់លានដែលប្រើប្រព័ន្ធប្រតិបត្តិការ Android 9 ឡើងទៅ ដើម្បីតាមរកឧបករណ៍ Android ដែលបានបាត់ ឬត្រូវចោរលួចបាន។ ឧបករណ៍ Android ដែលបានបាត់ អាចផ្ដល់សញ្ញាដល់ឧបករណ៍ Android ដែលនៅក្បែរដោយប្រើ Bluetooth អំពីទីតាំងរបស់ខ្លួនទៅដល់ម្ចាស់ឧបករណ៍។
ដោយសារវាប្រើបច្ចេកវិទ្យា Bluetooth ហេតុនេះវាអាចដំណើរការសូម្បីតែពេលដែលឧបករណ៍ Android នោះមិនមានសេវាទូរសព្ទ ឬមិនមានសេវា Wi-Fi។ ឧបករណ៍មួយចំនួនដូចជា Pixel 8 និង Pixel 8 Pro ថែមទាំងអាចស្វែងរកបាន ទោះបីជាវាត្រូវបានបិទ ឬអស់ថ្មក្ដី៕