កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រុមហ៊ុន Nokia បានសហការជាមួយក្រុមហ៊ុន Google Cloud ដើម្បីបង្កើតបណ្តាញស្នូល 5G និងអនុញ្ញាតឲ្យអតិថិជនដែលមានអាជីវកម្ម ផ្តល់ជូននូវសេវាកម្មដូចជា ការលក់រាយឆ្លាតវៃ (smart retail) និងផលិតកម្មស្វ័យប្រវត្តិកម្ម (automated manufacturing)។
ក្រុមហ៊ុន Cloud របស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា Microsoft និង Amazon ក៏កំពុងផ្សាភ្ជាប់ជាមួយអ្នកលក់ទូរគមនាគមន៍ មុនពេលដាក់ពង្រាយហេដ្ឋារចនាសម្ព័ន្ធ 5G ដើម្បីធ្វើជាចំណែកមួយនៅក្នុងអាជីវកម្មថ្មី ដែលបច្ចេកវិទ្យាថ្មីនេះអាចជួយបាន។
ខណៈដែល Nokia នឹងនាំមកនូវជំនាញ 5G របស់ខ្លួន ក្រុមហ៊ុន Google Cloud នឹងក្លាយជាវេទិកាសម្រាប់ដំណើរការកម្មវិធី និងជួយដល់អតិថិជនក្នុងការបង្កើតប្រព័ន្ធ ecosystem នៃសេវាកម្មរបស់ពួកគេ៕