Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»ដឹងហេតុផល Apple លើកពេលប្រកាសចេញ iPad ស៊េរីថ្មី ទៅដើមខែឧសភា
    បច្ចេកវិទ្យា

    ដឹងហេតុផល Apple លើកពេលប្រកាសចេញ iPad ស៊េរីថ្មី ទៅដើមខែឧសភា

    April 1, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុនគ្រោងនឹងប្រកាសចេញ iPad Pro និង iPad Air ថ្មីនៅដើមខែឧសភា។ នេះបើតាមដំណឹងចេញផ្សាយដោយស្ថាប័ន Bloomberg។ ដំណឹងនេះមកស្របពេលដែលដៃគូផ្គត់ផ្គង់នៅក្រៅប្រទេសរបស់ Apple កំពុងបង្កើនការផលិតផលិតផលថ្មីទាំងនេះ។

    ពាណិជ្ជកម្ម

    ប្រភពខាងលើបានពន្យល់ថា Apple សង្ឃឹមថានឹងអាចប្រកាសចេញ iPad ថ្មីនៅត្រឹមចុងខែមីនា ឬដើមខែមេសា ប៉ុន្តែ Apple កំពុងតែស្ថិតនៅក្នុងដំណាក់កាលនៃការបញ្ចប់ Software ថ្មីសម្រាប់ iPad ថ្មី។

    បន្ថែមពីនេះ អេក្រង់ OLED ថ្មីរបស់ iPad Pro ក៏បានប្រឈមមុខនឹងបញ្ហាផលិតផងដែរ។ ប្រភពខាងលើកឡើងថា អេក្រង់ក្នុង iPad Pro ថ្មី ទាមទារឲ្យប្រើបច្ចេកទេសផលិតថ្មីដែលមានភាពស្មុគស្មាញ ជាហេតុផលឲ្យការប្រកាសចេញកាន់តែត្រូវពន្យារពេល។

    គួរដឹងថា iPad Pro ថ្មីរំពឹងថានឹងប្ដូរទៅប្រើអេក្រង់ OLED ជំនួសវិញ ដែលមានរូបរាងស្ដើងជាងមុន និងមានបំពាក់ឈីប M3 ពីខាងក្នុង រួមជាមួយ Magic Keyboard និង Apple Pencil ថ្មីផងដែរ។ ចំណែក iPad Air នឹងមានជម្រើសអេក្រង់ ១២,៩អ៊ីញ ជាលើកដំបូង៕

    Share. Facebook Telegram WhatsApp
    Previous Articleធនាគារ មេយប៊ែង ខេមបូឌា សហការជាមួយក្រុមហ៊ុន ខៀវ អូតូ ខូអិលធីឌីលើហិរញ្ញប្បទានប្រកបដោយចីរភាពសម្រាប់រថយន្តអគ្គិសនីម៉ាក BYD
    Next Article AI Gemini Nano នឹងមានលើ Google Pixel 8 ធម្មតាដែរ

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.