Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»អាជីវកម្ម & សេដ្ឋកិច្ច»សេដ្ឋកិច្ចពិភពលោក»Thai AirAsia៖ ការផ្ទុះជំងឺកូវីដ១៩ ថ្មីនេះ បានបំផ្លាញយើង
    សេដ្ឋកិច្ចពិភពលោក

    Thai AirAsia៖ ការផ្ទុះជំងឺកូវីដ១៩ ថ្មីនេះ បានបំផ្លាញយើង

    January 9, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុនអាកាសចរណ៍ Thai AirAsia (TAA) កំពុងចាត់ទុកថា ការផ្ទុះឡើងនៃជំងឺកូវីដ១៩ ចុងក្រោយបង្អស់នេះ គឺជាវិបត្តិដ៏អាក្រក់បំផុតសម្រាប់អាកាសចរណ៍នៅក្នុងប្រទេសថៃ ខណៈក្រុមហ៊ុននេះកំពុងប្រឈមនឹងសម្ពាធច្រើនជាងអំឡុងពេលបិទប្រទេស កាលពីឆ្នាំមុនទៅទៀត។

    ពាណិជ្ជកម្ម

    លោក Tassapon Bijleveld ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន Asia Aviation (AAV) ដែលជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ Thai AirAsia បានមានប្រសាសន៍ថា “ការធ្វើដំណើរបានធ្លាក់ចុះទាបជាងឆ្នាំមុន។ លើកនេះខុសពីមុន ព្រោះមនុស្សភាគច្រើនលុបចោលគម្រោងធ្វើដំណើររបស់ពួកគេ បើទោះបីជាមិនមានការបិទប្រទេសពីរដ្ឋាភិបាលក៏ដោយ”។

    លោក Tassapon Bijleveld

    គួរឲ្យដឹងថា ចំនួនជើងហោះហើរក្នុងស្រុករបស់ Thai AirAsia បានថយចុះជាង ៥០% ដោយសារវាត្រូវដាក់ជើងហោះហើរបញ្ចូលគ្នា និងលុបចោលជើងហោះហើរជាច្រើន។

    លោក Tassapon បានបន្តថា ជើងហោះហើរខ្លះមានអ្នកដំណើរត្រឹមតែ ២០-៣០ នាក់ប៉ុណ្ណោះ ដែលផ្ទុយស្រឡះកាលពី ២ ខែមុន។

    “យើងទើបតែស្ទុះងើបឡើងវិញពីការបិទប្រទេសលើកដំបូង កាលពីឆ្នាំមុន។ ទោះបីមិនមានប្រាក់ចំណេញក៏ដោយ យ៉ាងហោចណាស់យើងអាចមានលំហូរប្រាក់ចំណូលថេរពីទីផ្សារក្នុងស្រុក។ ប៉ុន្តែការផ្ទុះឡើងនៃករណីថ្មីបានបំផ្លាញយើង”។ នេះបើតាមសម្តីលោកបានប្រាប់បន្ថែម៕

    Thai AirAsia ថៃ
    Share. Facebook Telegram WhatsApp
    Previous Articleថាមែនៗ! Elon Musk វ៉ាដាច់ Jeff Bezos ក្លាយជាអ្នកមានបំផុតលើលោក
    Next Article ក្រុមហ៊ុន General Motors បង្ហាញឡូហ្គូថ្មី

    Related Posts

    Mark Zuckerberg រុញ Elon Musk ធ្លាក់ពីតំណែងបុគ្គលមានជាងគេលំដាប់ទីបី

    April 9, 20241 Min Read

    អាហារជំរុញឱ្យអតិផរណាប៉ាគីស្ថានកើនឡើងដល់ចំនួនខ្ពស់បំផុត ៣៦,៤% ក្នុងខែមេសា

    May 3, 20231 Min Read

    ខែវិច្ឆិកាកន្លងទៅនេះ ការនាំចេញរបស់ថៃធ្លាក់ចុះ ៦ភាគរយ

    December 27, 20221 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.