Browsing: Thai AirAsia

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Thai AirAsia (TAA) របស់ប្រទេសថៃ បានផ្អាកជើងហោះហើរទាំងអស់នៅខែនេះ និងពន្យាពេលបង់ប្រាក់ខែជូនបុគ្គលិករបស់ខ្លួនទាំងស្រុង ឬមួយផ្នែក រហូតដល់ខែកញ្ញា។

ក្រុមហ៊ុនអាកាសចរណ៍ Thai AirAsia (TAA) កំពុងចាត់ទុកថា ការផ្ទុះឡើងនៃជំងឺកូវីដ១៩ ចុងក្រោយបង្អស់នេះ គឺជាវិបត្តិដ៏អាក្រក់បំផុតសម្រាប់អាកាសចរណ៍នៅក្នុងប្រទេសថៃ ខណៈក្រុមហ៊ុននេះកំពុងប្រឈមនឹងសម្ពាធច្រើនជាងអំឡុងពេលបិទប្រទេស កាលពីឆ្នាំមុនទៅទៀត។