Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»ក្រុមហ៊ុនទូរសព្ទល្បីៗ ឲ្យអ្នកប្រើអាប់ដេត OS បានប៉ុន្មានជំនាន់ដែរ?
    បច្ចេកវិទ្យា

    ក្រុមហ៊ុនទូរសព្ទល្បីៗ ឲ្យអ្នកប្រើអាប់ដេត OS បានប៉ុន្មានជំនាន់ដែរ?

    February 2, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] ក្រុមហ៊ុន Samsung បានប្រកាសអំពីរយៈពេលនៃការគាំទ្រដ៏ច្រើនឆ្នាំទៅលើការធ្វើកំណែទម្រង់ ឬអាប់ដេត ប្រព័ន្ធប្រតិបត្តិការ និងការអាប់ដេតពង្រឹងផ្នែកសុវត្ថិភាពលើស្មាតហ្វូន Galaxy S24 Series។ តទៅនេះមកស្វែងយល់ថាក្រុមហ៊ុនទូរសព្ទនីមួយៗផ្ដល់ការអាប់ដេតដល់អ្នកប្រើបានប៉ុន្មានឆ្នាំដែរ។

    ១. Asus ៖ ជាទូទៅផ្ដល់ការអាប់ដេត OS ចំនួនពីរជំនាន់ និងអាប់ដេតសុវត្ថិភាព ២ឆ្នាំ

    ពាណិជ្ជកម្ម

    ២. Google ៖ ក្រុមហ៊ុន Google បានបង្កើតប្រវត្តិសាស្ត្រនៃរយៈពេលគាំទ្រជាមួយស្មាតហ្វូន Pixel 8 Series ដោយសន្យាថានឹងផ្ដល់ការអាប់ដេត OS ចំនួន៧ជំនាន់ និងអាប់ដេតសុវត្ថិភាពរយៈពេល ៧ឆ្នាំ

    ៣. HMD Global ៖ ជាទូទៅផ្ដល់ការអាប់ដេត OS ចំនួនពីរជំនាន់ និងអាប់ដេតសុវត្ថិភាព ៣ឆ្នាំ សម្រាប់ស្មាតហ្វូនម៉ាក Nokia

    ៤. Honor ៖ ភាគច្រើន Honor ផ្ដល់ការអាប់ដេត OS ចំនួនពីរជំនាន់ និងអាប់ដេតសុវត្ថិភាព ២ឆ្នាំ

    ៥. Huawei ៖ ចំនួននៃការអាប់ដេត OS មិនមានជាភាពជាក់លាក់នោះទេសម្រាប់ស្មាតហ្វូន Huawei ដែលប្រកាសចេញនាពេលថ្មីៗនេះ

    ៦. Motorola ៖ ជាធម្មតាផ្ដល់ការអាប់ដេត OS ចំនួនពីរជំនាន់ និងអាប់ដេតសុវត្ថិភាព ២ឆ្នាំ ឬពេលខ្លះអាចដល់ ៣ឆ្នាំ

    ៧. OnePlus ៖ ជាមួយស្មាតហ្វូនថ្មីៗទើបប្រកាសចេញ OnePlus ផ្ដល់ការអាប់ដេត OS ចំនួន ៤ជំនាន់ និងអាប់ដេតសុវត្ថិភាព ៥ឆ្នាំ

    ៨. OPPO ៖ រាប់ពីស្មាតហ្វូនលំដាប់ Flagship ចេញចាប់ពីឆ្នាំ២០២៣ ទទួលបានអាប់ដេត OS ចំនួន ៤ជំនាន់ និងអាប់ដេតសុវត្ថិភាព ៥ឆ្នាំ

    ៩. POCO ៖ ស្មាតហ្វូន POCO ភាគច្រើនទទួលបានអាប់ដេត OS ចំនួន ២ជំនាន់ និងអាប់ដេតសុវត្ថិភាព ២ឆ្នាំ

    ១០. realme ៖ ជាធម្មតាទទួលបានការអាប់ដេត OS ២ជំនាន់ និងអាប់ដេតសុវត្ថិភាព ៣ឆ្នាំ

    ១១. Samsung ៖ ស្មាតហ្វូន Samsung ស៊េរីចាស់ភាគច្រើនអាប់ដេត OS ថ្មីបាន ៤ឆ្នាំ និងអាប់ដេតសុវត្ថិភាព ៥ឆ្នាំ ប៉ុន្តែសម្រាប់ Flagship ចាប់ពី Galaxy S24 Series ឡើងទៅ ទទួលបានការអាប់ OS ៧ជំនាន់ និងអាប់ដេតសុវត្ថិភាព ៧ឆ្នាំ

    ១២. Sony ៖ ស្មាតហ្វូន Sony ភាគច្រើនទទួលបានអាប់ដេត OS ចំនួន ២ជំនាន់ និងអាប់ដេតសុវត្ថិភាព ២ឆ្នាំ

    ១៣. vivo ៖ លើទីផ្សារមួយចំនួន vivo ផ្ដល់ការអាប់ដេត OS ចំនួន ៣ជំនាន់ និងអាប់ដេតសុវត្ថិភាព ៣ឆ្នាំ

    ១៤. Xiaomi ៖ ស្មាតហ្វូន Flagship របស់ Xiaomi ទទួលបានការផ្ដល់ជូនពិសេស ដោយអាប់ដេត OS ៣ជំនាន់ និងអាប់ដេតសុវត្ថិភាពបាន ៤ឆ្នាំ

    ១៥. Apple ៖ ការអាប់ដេត OS គឺមានរយៈចំនួន ៥ជំនាន់ ខណៈការអាប់ដេតសុវត្ថិភាពនឹងបន្តកើតលើស ៥ឆ្នាំ ប៉ុន្តែមិនជាញឹកញាប់ឡើយ៕

    Share. Facebook Telegram WhatsApp
    Previous ArticleFord Everest ស៊េរីឆ្នាំ ២០២៤ បានបង្ហាញរូបរាងជាផ្លូវការនៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ!
    Next Article Apple ឈ្នះ Samsung ក្លាយជាក្រុមហ៊ុនទូរសព្ទលេខ១ ប្រចាំឆ្នាំ២០២៣

    Related Posts

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.