ការថតរូបបានស្អាតគឺត្រូវការបច្ចេកទេសច្រើន ប៉ុន្ដែមានមុខងារចំនួន ៦ លើ iPhone បានប្រែបន្ថែម ធ្វើឱ្យការថតរូបកាន់តែសម្បូរបែប និងបានស្អាតផងដែរ។
១. ប្រើ Rule of Thirds ជាក្បួនថតរូប ១ប្រឡោះនៃប្រឡោះទាំង៩ ឬថត១ភាគបីនៃរូប ធ្វើឱ្យរូបថតមើលទៅសមសួន។ ដើម្បីបើកមុខងារនេះ ចូលទៅកាន់ Settings > Camera > ចុចបើកលើ Grid។
២. រក្សាតុល្យភាពនៃរូប ដោយវានឹងរក្សារូបថតរបស់អ្នកឱ្យស្មើមិនផ្អៀងមិនថាថតចុះក្រោម ឬថតប្លង់ធម្មតា។ ដើម្បីបើកមុខងារទាំង២នេះ ចូលទៅកាន់ Setting > Camera > ចុចបើកលើ Level។
៣. ការថត Burst Photos ដោយក្នុង១ប៉ុសមានសកម្មភាពច្រើនសន្លឹក ដែលល្អបំផុតសម្រាប់ការថតរូបមានសកម្មភាពលឿន ដោយអ្នកអាចជ្រើសរើសរូបណាមួយល្អជាងគេបាន។ ដើម្បីបើកមុខងារ ចូលទៅកាន់ Setting > Camera > ចុចបើកលើ Use Volume Up for Burst។
៤. មុខងារ Mirror Selfies គឺថតរូបដូចអ្វីដែលអ្នកបានឃើញ មិនបញ្ច្រាស់រូបពេលថតហើយ។ ដើម្បីបើកមុខងារ ចូលទៅកាន់ Setting > Camera > ចុចបើកលើ Mirror Front Camera។
៥. មើល Frame ពេលថតរូប វាជាជម្រើសដែលអនុញ្ញាតឱ្យអ្នកមើលឃើញអ្វីដែលនៅខាងក្រៅស៊ុមរូបថតរបស់ ដូច្នេះអ្នកអាចកែតម្រឹមរូបថតពេលថតបាន មិនចាំបាច់ពេលថតហើយទៅកាត់ និងបង្វិលរូបបន្ថែមនោះទេ។
ប្រភព៖ Macrumors