Apple ទើបញ្ចេញ iOS 17.2 សម្រាប់អ្នកប្រើ iPhone ដោយបានបន្ថែមកម្មវិធីថ្មីមានឈ្មោះថា Journal។
Journal គឺបង្កើតជាពិសេសចំពោះអ្នកមានចំណូលចិត្តកត់ត្រា ដូចជាការកត់ត្រា សកម្មភាពសំខាន់ៗប្រចាំថ្ងៃ ឬក៏ព្រឹត្តិការណ៍ពិសេសណាសមួយដែលអ្នកចង់រក្សាវាទុក។
ក្នុងកំណត់ត្រា Journal ក្រៅពីសរសេរអក្សរ អ្នកអាចដាក់បញ្ចូលរូប វីដេអូ ទីតាំង ឬទទួលបានការ Suggestions ពីកម្មវិធីដោយអ្នកទើបធ្វើអ្វីថ្ងៃនេះ ដូចជាដើរលេងទៅថ្មីណាមួយ ការហាត់ប្រាណ ឬធ្វើអ្វីជាច្រើនដែលមានលើកម្មវិធីផ្សេងៗទៀត។
ជាកំណត់ហេតុ ដូចនេះអ្នកអាចចាក់សោវារាល់ពេលបើកប្រើ ដោយស្គេនមុខ ឬវាយលេខកូដជាដើម៕