មានដំណឹងឥតល្ហែជាច្រើនពី Phone 16 ពេលនេះយើងសូមលើកយកចំណុចសំខាន់ប្រាប់អ្នកទាំងអស់គ្នាថាតើ ម៉ូឌែលថ្មីនេះវាអាចមានរូបរាង ការឌីហ្សាញ និងលក្ខណៈសម្បត្តិដូចម្ដេចខ្លះ?
១. ប្រើប្រព័ន្ធកាមេរ៉ាក្រោយថ្មីហាក់ដើរថយក្រោយ ត្បិតរាងរបស់វា ស្រដៀងទៅនឹងទម្រង់កាមេរ៉ារបស់ iPhone X និង iPhone 12 ជាដើម។
២. មានម៉ូឌែលថ្មី ឈ្មោះថា iPhone 16 Ultra ដែលម៉ូឌែលដូចរាល់ដង iPhone 16, iPhone 16 Plus, iPhone 16 Pro និង iPhone 16 Pro Max នឹងបន្តមានទៀតដដែល។ ចំណុចពិសេសរបស់ម៉ូឌែលនេះ គឺកែលំអរបន្ថែមទៅលើផ្នែកកាមេរ៉ា អេក្រង់ធំជាងមុន ហើយអាចជាម៉ូឌែល ដែលមិនប្រើរន្ធសាក ឬរន្ធផ្ទេរទិន្ន័យថែមទៀតផង។
៣. អេក្រង់ធំជាងមុន គឺខ្នាត 6.3-inch និង 6.9-inch ខណៈ iPhone 15 Pro និង 15 Pro Max មានអេក្រង់ខ្នាតតូចជាងនេះ គឺ 6.1-inch និង 6.7-inch។
៤. មានប៊ូតុងថតរូប Capture Button គេរំពឹងថាវានឹងនៅក្រោមប៊ូតុង Power។
៥. អាចមានប្រើប៊ូតុង Solid-State លើគ្រាប់ប៊ូតុងបិទបើក សំឡេង Mute។ ដែលនេះជាប្រភេទប៊ូតុងមានរំញ័រកន្ត្រាក់ឡង haptic feedback។
៦. Micro-Lens Technology គឺបន្ទះអេក្រង់ OLED របស់ iPhone 16 អាចប្រើបច្ចេកវិទ្យា micro-lens ដែលវាភ្លឺជាងមុន និងស៊ីថាមពលតិចទៀតផង។
៧. Action Button នឹងមានលើគ្រប់ម៉ូឌែលនៃ iPhone 16 មិនមានតែនៅលើម៉ូឌែល Pro ដូចកាលពី iPhone 15 នោះទេ។
៨. លែនទូលាយ Ultra Wide ថត 0.5x នឹងឡើងទំហំដល់ 48-megapixel ។
៩. Super Telephoto ដែលគេរំពឹងថា iPhone 16 Pro Max នឹងតម្លើងកម្រិត optical zoom បន្ថែមទៀត។
១០. Support Wi-Fi 7 អាចឱ្យ iPhone ញ្ជូននិងទទួលទិន្នន័យ 2.4GHz, 5GHz និង 6GHz ក្នុងពេលដំណាលគ្នា។ ជាលទ្ធផលវាមានល្បឿន Wi-Fi កាន់តែលឿន latency កាន់តែទាប។ Wi-Fi 7 ត្រូវបានគេរំពឹងថា នឹងផ្តល់នូវល្បឿនផ្ទេរទិន្នន័យខ្ពស់បំផុតលើសពី 40 Gbps ដែលជាការកើនឡើង x4 លើ Wi-Fi 6E ។