នាថ្ងៃទី ១៤ ខែធ្នូ ២០២៣ កន្លងទៅនេះ យានដ្ឋាន A klasse Auto ដែលជាយានដ្ឋានក្នុងស្រុកទទួលបានវិញ្ញាបនបត្រ ISO ដំបូងគេនៅកម្ពុជា បានចុះអនុស្សរណៈយោគយល់រួមគ្នាជាមួយក្រុមហ៊ុនជប៉ុន Denso Internation Asia PTE. LTD. លើការចាប់ដៃគូសហប្រតិបត្តិការ មជ្ឈមណ្ឌលផ្តល់សេវាកម្មជួសជុលប្រព័ន្ធម៉ាស៊ីនត្រជាក់រថយន្ត ។
ការចាប់ដៃគូសហការរវាង A klasse Auto នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ផ្តល់សេវាកម្មជួសជុលនិងថែទាំប្រព័ន្ធម៉ាស៊ីនត្រជាក់រថយន្ត ស្របតាមស្តង់ដារបច្ចេកទេសពី Denso ដោយប្រើប្រាស់គ្រឿងបន្លាស់សុទ្ធ និងឧបករណ៍បញ្ចូលហ្កាសរបស់ Denso ដែលមានការធានាលើគុណភាពនិងទំនុកចិត្ត សម្រាប់រថយន្តគ្រប់ប្រភេទនៅប្រទេសកម្ពុជា ។
លោក សៀង ពិសិដ្ឋ អគ្គនាយក A klasse Auto បានមានប្រសាសន៍ថា “ការចាប់ដៃគូសហការពី Denso ជាមួយ A klasse Auto ផ្នែកជួសជុលប្រព័ន្ធម៉ាស៊ីនត្រជាក់នេះ ត្រូវបានធ្វើឡើងជាលើកដំបូងបំផុត ដោយសារ ក្រុមហ៊ុនជប៉ុននិងអន្តរជាតិដូច Denso ផ្តល់សិទ្ធលើការប្រើប្រាស់គ្រឿងបន្លាស់ផ្លូវការរបស់ខ្លួន ចំពោះតែយានដ្ឋានដែលមានបត្រដ្ឋានស្តង់ដារត្រឹមត្រូវប៉ុណ្ណោះ តួយ៉ាងដូចជាយានដ្ឋាន A klasse Auto ដែលជាយានដ្ឋានក្នុងស្រុកដំបូងបំផុតទទួលបានវិញ្ញាបនបត្រ ISO បញ្ជាក់ពី ស្តង់ដារ គុណភាព និង ជំនាញច្បាស់លាស់លើការជួសជុលនិងថែទាំរថយន្ត” ។
នៅក្នុងពិធិចុះអនុស្សរណៈយោគយល់នេះ លោក Toshihira Katsu អគ្គនាយករងក្រុមហ៊ុន Denso International Asia PTE. LTD. បានមានប្រសាសន៍ថា “ក្នុងនាម Denso ជាក្រុមហ៊ុនដែលចែកចាយគ្រឿងបង្គុំនិងគ្រឿងបន្លាស់រថយន្តទៅកាន់ប្រទេសផ្សេងៗ រួមទាំងកម្ពុជាផងនោះ ខ្ញុំសូមអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការរវាង Denso និង A Klasse Auto ដែលធ្វើឡើងជាលើកដំបូងនេះ” ។
ក្នុងនោះដែរ លោក Steven Sim នាយកគ្រប់គ្រងក្រុមហ៊ុន Autoserve Cambodia ដែលជាក្រុមហ៊ុននាំចូលនិងចែកចាយផ្តាច់មុខផលិតផល Denso នៅប្រទេសកម្ពុជា បានលើកឡើងថា “A klasse Auto Denso AC Service Dealer នេះ ត្រូវបានធ្វើឡើងដោយមានអ្នកជំនាញដែលទទួលបានការបណ្តុះបណ្តាលពី Denso ដោយផ្ទាល់ រងចាំផ្តល់សេវាកម្មជួសជុលនិងថែទាំប្រព័ន្ធម៉ាស៊ីនត្រជាក់រថយន្តគុណភាពខ្ពស់បំផុត ។ ក្នុងនោះដែរ ការចាប់ដៃគូសហការនេះ នឹងបង្កើនទំនុកចិត្តអតិថិជនកាន់តែខ្លាំង នៅពេលអតិថិជនយករថយន្តមកទទួលសេវាកម្មជាមួយពួកយើង” ។
គួរបញ្ជាក់ថា A klasse Auto ជាយានដ្ឋានខ្មែរសុទ្ធសាធ ដែលត្រូវបានបង្កើតឡើងដោយសហគ្រិនក្នុងស្រុកជាមួយនឹងបទពិសោធន៍ជាង ២០ឆ្នាំ និងបានស្ថិតនៅជួរមុខគេក្នុងការប្រឡូកដោយផ្ទាល់ក្នុងវិស័យជួសជុលនិងថែទាំរថយន្ត បង្កើតឡើងក្នុងគោលបំណង ផ្ដល់ផលិតផល និងសេវាកម្មជួសជុលយានយន្តដែលមានគុណភាពខ្ពស់ ជាមួយនឹងអ្នកឯកទេសដែលមានជំនាញខ្ពស់ និងតម្លៃសមស្របបំផុត ក្នុងគោលបំណងផ្ដល់នូវទីកន្លែងមួយ ដែលម្ចាស់យានយន្តគ្រប់រូប អាចទុកចិត្តបានទាំងស្រុង ទាំងផ្នែកសេវាកម្ម គុណភាព និងជំនាញវិជ្ជាជីវៈ ។
ក្នុងនោះដែរ Denso ជាក្រុមហ៊ុនជប៉ុនមួយ ផ្គត់ផ្គង់គ្រឿងបង្គុំនិងគ្រឿងបន្លាស់រថយន្ត ដែលមានបទពិសោធន៍តាំងពីឆ្នាំ ១៩៤៩ មកម្លេះ ជាពិសេស Denso ជាម៉ាកយីហោមួយដែលទទួលបានសន្ទុះគាំទ្រយ៉ាងខ្លាំងខ្លាពីអ្នកប្រើប្រាស់រថយន្តនៅកម្ពុជាផងដែរ ។
ឆ្លៀតក្នុងឱកាសចុះអនុស្សារណៈយោគយល់រួមគ្នានេះ A klasse Auto ក៏មានការផ្តល់ជូនពិសេសសម្រាប់អតិថិជនផងដែរ រយៈពេល ៣ ខែពេញ ( ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ ថ្ងៃទី១៤ ខែមិនា ឆ្នាំ ២០២៤ រួមមាន ៖
- សេវាកម្មត្រួតពិនិត្យប្រព័ន្ធម៉ាស៊ីនត្រជាក់ដោយឥតគិតថ្លៃ
- លាងសម្អាតកញ្ច្រែងម៉ាស៊ីនត្រជាក់ ដោយមិនចាំបាច់ដោះតាបឡូ (ចំណេញទឹកលាងសម្អាតប៊ិចតម្លៃ ៩ ដុល្លារ)
- ប្តូរតម្រងខ្យល់ម៉ាស៊ីនត្រជាក់ (បញ្ចុះតម្លៃ ១០%)
- ផ្លាស់ប្តូរគ្រឿងបន្លាស់ប្រព័ន្ធម៉ាស៊ីនត្រជាក់ (ទទួលបានការបញ្ចូលហ្គាស ម៉ាស៊ីនត្រជាក់ឥតគិតថ្លៃ ចំណេញ ៣៥ ដុល្លារ ដល់ ៨០ ដុល្លារ )
- លើសពីនេះទៅទៀត រាល់ការប្តូរគ្រឿងបន្លាស់ម៉ាក Denso នឹងមានការបញ្ចុះតម្លៃ ១០% បន្ថែម ៕