Facebook បានកំណែអាប់ឌែតទៅលើ ផ្នែកសុវត្ថិភាពការពារសារពីអ្នកប្រើទៅអ្នកប្រើ end-to-end encryption ដោយអាចលុបសារក្នុងរយៈពេល ២៤ម៉ោង និងអាចដឹងថា មាននរណាម្នាក់បាន Screenshot សារថែមទៀតផង។ តែមុខងារនេះប្រើសម្រាប់តែការឆាតបែប Secret Conversation តែប៉ុណ្ណោះ។
បន្ថែមពីនេះ អ្នកប្រើក៏អាច edit លើសារបានផងដែរ ហើយភាគីម្ខាងទៀតក៏ដឹងផងដែរពេលអ្នក កែ ឬ edit លើសារនោះ។
កាន់តែពិសេសបន្ថែម Facebook បានបន្ថែមមុខងារ Voice messaging ដោយអាចបង្កើតល្បឿនស្ដាប់ដល់ទៅ ១,៥ដង និង២ដង ហើយអ្នកនៅតែអាចស្ដាប់សារបានដដែល បើអ្នកចាកចេញពីកម្មវិធី Messenger ក៏ដោយ៕