បច្ចុប្បន្ន Apple Watches មានមុខងារពិល ប៉ុន្ដែមិនមែនជាពិលមែនទែននោះឡើយ គឺគ្រាន់តែតម្លើងពន្លឺអេក្រង់នាឡិកាឱ្យសខ្លាំងប៉ុណ្ណោះ។ តែយ៉ាងណាក៏ដោយ នាឡិកា Apple នាពេលអនាគត អាចភ្ជាប់មកជាមួយភ្លើងពិល ដែលដាក់លើខ្សែនាឡិកា។
នេះបើយោងតាមប៉ាតង់ ដែលផ្តល់ឱ្យ Apple ដោយក្រុមហ៊ុនកំពុងធ្វើការលើឧបករណ៍មួយដែលមានឈ្មោះថា “Modular Light Assembly For A Wearable Device” ជាពន្លឺភ្លើងរចនាសម្រាប់បញ្ចូលជាមួយឧបករណ៍ដែលអាចពាក់បាន។
ពិលនេះដែរ គឺប្រើថាមពលថ្មក្រៅពីនាឡិកា មានប៊ូតុងបិទបើក អាចភ្ជាប់និងបញ្ជារពីនាឡិកាបាន។ យ៉ាងណា ពិលនេះមានភាគរយខ្ពស់ ដែលនឹងត្រូវដាក់លក់ដោយឡែក ពីនាឡិកា Apple Watch៕