Control Center ជាមុខងារផ្លូវកាត់ដ៏មានអត្ថប្រយោជន៍មួយសម្រាប់ iPhone និងiPad ដោយអ្នកអាចទាញយកកម្មវិធី និងមុខងារសំខាន់ៗមកដាក់ ដោយមិនបាច់ចូលទៅរក ជួនកាលយូររកមិនងាយឃើញជាដើម។ ដូចនេះយើងសូម ណែនាំ កម្មវិធី និងមុខងារ សំខាន់ៗចំនួន៨ មកដាក់លើ Control Center សម្រាប់អ្នកប្រើ Apple Device ថ្មីថ្មោង។
ដំបូងសូមចូលទៅកាន់ Setting > Control Center > បន្ទាប់មករើស app ដូចមានក្នុងរូបដូចជា កម្មវិធីនិងមុខងារ Flashlight, Calculator, Notes, Music Recognition, Low Power Mode, Hearing, Voice Memos និង Screen Recording៕