ក្រុមហ៊ុន Meta ឬ Facebook ទើបដាក់ឱ្យប្រើប្រព័ន្ធបញ្ញាសុប្បនិម្មិតថ្មី គឺ Imagine with Meta AI ដែលវាមានលទ្ធភាពអាចបង្កើតរូបភាពនានា ទៅតាមការបញ្ជារដោយឃ្លាបញ្ជារ ឬជាពាក្យជាភាសាអង់គ្លេសទូទៅ តាមការចង់បានរបស់យើង។
យ៉ាងណាក៏ដោយ AI ថ្មីនេះ បច្ចុប្បន្នមិនទាន់ប្រើប្រាស់បាននៅឡើយទេ ចំពោះប្រទេសកម្ពុជាយើង។ ដោយឡែកបើអ្នកចង់សាកល្បងអាច ប្រើ VPN ជំនួយ។ ដោយចូលទៅកាន់គេហទំព័រមួយនេះ imagine.meta.com


បន្ទាប់មក Meta AI មួយនេះតម្រូវឱ្យចុះឈ្មោះដោយបង្កើតគណនី ជាមួយ Facebook ឬប្រើ Email ទើបអាចប្រើប្រាស់បាន។ ចំពោះការប្រើប្រាស់គឺងាយនោះទេ គឺអ្នកត្រូវបញ្ចូលឃ្លាជាពាក្យទៅតាមការចង់បង្កើតរបស់យើង បន្ទាប់មក ចុច Generate ជាការស្រេច៕



