Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»Toyota Camry ស៊េរីឆ្នាំ២០២៥ ដូររាងថ្មី មានលក់តែម៉ាស៊ីន Hybrid ប៉ុណ្ណោះ
    យានយន្ត

    Toyota Camry ស៊េរីឆ្នាំ២០២៥ ដូររាងថ្មី មានលក់តែម៉ាស៊ីន Hybrid ប៉ុណ្ណោះ

    November 16, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] ទីបំផុតក្រុមហ៊ុន Toyota បានប្រកាសចេញជាផ្លូវការនូវរថយន្ត Camry ជំនាន់ថ្មី ជាស៊េរីឆ្នាំ២០២៥ ដែលមានដូររូបរាងថ្មី និងបានលុបចោលជម្រើសម៉ាស៊ីនប្រេងឥន្ធនៈសុទ្ធ ដោយមានតែជម្រើសម៉ាស៊ីន Hybrid ប៉ុណ្ណោះ។

    ពាណិជ្ជកម្ម

    រថយន្ត Camry ឆ្នាំ២០២៥ ដែលមានតែជម្រើស Hybrid នេះ គឺមានទាំងប្រព័ន្ធបើកបរ FWD និង AWD ដោយវាប្រើម៉ាស៊ីន ២,៥លីត្រ ៤ស៊ីឡាំង អមជាមួយម៉ូទ័រអគ្គិសនីភ្លោះ ដោយប្រភេទ FWD ផលិតកម្លាំងបាន ២២៥សេះ និងប្រភេទ AWD ផលិតកម្លាំងបាន ២៣២សេះ។

    ក្រឡេកមើលរូបរាងរបស់ Camry ជំនាន់ថ្មីនេះ ហាក់ទទួលបានឥទ្ធិពលមួយចំនួនពីរថយន្ត Toyota Crown ហើយផ្នែកខាងមុខផ្ទាល់មានការឌីហ្សាញដែលប្រៀបដូចជារថយន្ត Crown និងរថយន្ត Prius រួមបញ្ចូលគ្នា ហើយផ្នែកខាងក្នុងឯណោះក៏មានការផ្លាស់ប្ដូរស្រដៀងនឹងរថយន្ត Crown ផងដែរ។

    Camry ស៊េរីឆ្នាំ២០២៥ គ្រប់ប្រភេទ នឹងចេញលក់ដោយមានប្រព័ន្ធបញ្ឆេះដោយមិនប្រើសោរ, ម៉ាស៊ីនត្រជាក់ពីរតំបន់, ដុំសាកទូរសព្ទឥតប្រើខ្សែ នោងមុខងារសុវត្ថិភាពជាច្រើន ដែលក្នុងនោះរួមមាន blind-spot monitoring រួម rear cross-traffic alert មកជាមួយផងដែរ។ ប៉ុន្តែប្រភេទ LE និង SE ប្រើប្រាស់កុងទ័រឌីជីថល ៧អ៊ីញ និងអេក្រង់ Touch ទំហំ ៨អ៊ីញ ឯប្រភេទ XLE និង XSE មានអេក្រង់ទំហំ ១២,៣អ៊ីញ ចំនួនពីរ។

    Camry ស៊េរីថ្មីនេះ អាចនឹងមានលក់នៅតាមហាងចែកចាយរថយន្ត Toyota នៅអាមេរិក ក្នុងអំឡុងត្រីមាសទីពីរ ដោយតម្លៃនឹងត្រូវប្រកាសចេញពេលដែលជិតចេញលក់ជាផ្លូវការ។ ទាក់ទងនឹងតម្លៃនេះ រំពឹងថានឹងមានការកើនឡើង ព្រោះថាពេលនេះម៉ាស៊ីន Hybrid គឺមានជាស្តង់ដារតែម្ដង៕

    ប្រភព

    Share. Facebook Telegram WhatsApp
    Previous ArticleMazda កើបលុយចំណេញបានច្រើនមិនធ្លាប់មាន ដោយសារឡាន CX-60 ផ្ទុះការគាំទ្រ
    Next Article ឈប់ខ្វល់ពី 15 មកដឹងពី៩ចំណុចពិសេសអាចមានលើ iPhone 16 វិញម្ដង

    Related Posts

    រថយន្តសេដានប្រណីត BYD Yangwang U7 ជំនាន់ថ្មី ប្រើថ្ម 150 kWh មានការប្រើប្រាស់ថាមពល 17.7 kWh ក្នុង 100 គីឡូម៉ែត្រ

    January 27, 20261 Min Read

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.