Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»លេចទូរសព្ទម៉ូតគំរូទាំង Galaxy S24 រក្សារូបរាងនៅដដែលដូចជំនាន់មុន
    បច្ចេកវិទ្យា

    លេចទូរសព្ទម៉ូតគំរូទាំង Galaxy S24 រក្សារូបរាងនៅដដែលដូចជំនាន់មុន

    November 15, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    បន្ទាប់ពីដំណឹងចចាមអារ៉ាមជាច្រើនកន្លងមកពី កំពូលម៉ូឌែលរបស់ Samsung គឺ Galaxy S24, S24+ និង S24 Ultra ពេលនេះមានលេចចេញនៅម៉ូឌែលគំរូ (dummies) ដែលមានតែរូបរាង មិនមានស៊ីនដំណើរការបាននោះទេ។ នេះបើយោងទៅតាមប្រភព @SonnyDickson។

    តាមការសង្កេត គេឃើញម៉ូឌែល S24 និង S24+ ប្រើស៊ុមការពាររាបស្មើ ជ្រុងទាំង៤រាងកោង និងរក្សាលែនកាមេរ៉ា ៣គ្រាប់ ដូចរាល់ដងផងដែរ។ រីឯ Galaxy S24 Ultra វានៅតែបន្តមានរូបរាងចតុកោណកែងដ៏មាំដដែល។ យ៉ាងណា ចំពោះម៉ូតគំរូនេះ មិនមានការថតឱ្យចំខាងមុខ និងចំពោះស៊ុមការពារ។ តែគេរំពឹងទុកថា វាអាចនឹងប្រើស៊ុមការពាររាបស្មើ និងទាលបន្តិចដូចជំនាន់មុនឡើយ។

    ពាណិជ្ជកម្ម

    ទោះមិនមានលេចធ្លាយពីចំណុចផ្សេងៗទៀតច្រើន ប៉ុន្ដែតាមដំណឹងកន្លងមក គេរំពឹងទុកថា Galaxy S24 Ultra នឹងប្រើស៊ុមការពារថ្មីជាទីតានីញ៉ូម និងទាំង៣ម៉ូឌែល នឹងមានមុខងារភ្ជាប់ទៅកាន់ផ្កាយរណប អាចទាក់ទងទៅភ្នាក់ងារសង្គ្រោះបន្ទាន់ និងអាចផ្ញើសារ នៅតំបន់ដែលគ្នានសេវាទូរសព្ទទៅដល់ ពិសេសគឺតំបន់ព្រៃ ភ្នំ និងសមុទ្រជាដើម។

    ម៉ូឌែល Galaxy S24 ត្រូវបានគេរំពឹងថា នឹងត្រូវប្រកាសចេញនៅក្នុង ខែមករា ឆ្នាំ២០២៤ ក្នុងព្រឹត្តិការណ៍ Unpacked Event នៅសហរដ្ឋអាមេរិក៕

    galaxy s34 Samsung
    Share. Facebook Telegram WhatsApp
    Previous Articleមុខងារ PiP សម្រាប់អ្នកចូលចិត្តមើលវីដេអូលើ Chrome និង Firefox ត្រូវចិត្តតែម្ដង
    Next Article Tesla ចេញបម្រាមហាមមិនឲ្យម្ចាស់ឡាន Cybertruck លក់ឡានបន្ត មិនដូច្នោះនឹងពិន័យ ៥ម៉ឺនដុល្លារ

    Related Posts

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read

    មកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.