Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»RAM ប្រកាសចេញឡានភីកអាប់អគ្គិសនី ជិះមិនបាច់ភ័យថាអស់អាគុយ
    យានយន្ត

    RAM ប្រកាសចេញឡានភីកអាប់អគ្គិសនី ជិះមិនបាច់ភ័យថាអស់អាគុយ

    November 8, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] រថយន្តម៉ូដែល Ramcharger របស់ក្រុមហ៊ុនជំនាញខាងផលិតរថយន្តភីកអាប់ Ram បានបង្ហាញវត្តមានជាថ្មីម្ដងទៀត ប៉ុន្តែការវិលត្រឡប់នេះគឺក្នុងនាមជារថយន្តភីកអាប់អគ្គិសនី ដែលមានប្រើម៉ាស៊ីនសាំងជាជំនួយ។

    ពាណិជ្ជកម្ម

    ចំណុចទាក់ទាញនៃរថយន្តភីកអាប់នេះ គឺត្រង់ដែលវាមានបំពាក់អាគុយ ៩២kWh ដែលផ្ដល់ថាមពលដល់ម៉ូទ័រអគ្គិសនីភ្លោះ ដើម្បីបង្វិលកង់ទាំងបួននៃរថយន្ត និងអាចបង្កើតបានជាកម្លាំង ៦៦៣សេះ។ ជាមួយកម្លាំងនេះ អាចឲ្យរថយន្ត 1500 Ramcharger ស្ទុះដល់ ៩៦គ.ម/ម៉ ក្នុងពេល ៤,៤វិនាទី។

    ចាប់អារម្មណ៍កាន់តែខ្លាំងនោះគឺ រថយន្ត 1500 Ramcharger មានបំពាក់ម៉ាស៊ីនសាំងចំណុះ ៣,៦លីត្រ ៦ស៊ីឡាំង ដែលដើរតួជាម៉ាស៊ីនភ្លើង។ ម៉ាស៊ីនភ្លើងនេះ អាចសាកភ្លើងឲ្យអាគុយរថយន្ត ឬអាចធ្វើការជាមួយអាគុយ ដើម្បីផ្ដល់កម្លាំងអតិបរមាដល់កង់រថយន្ត។

    ជាមួយការបំពាក់ម៉ាស៊ីនភ្លើងខ្នាតធំនេះ អាចឲ្យរថយន្តភីកអាប់អគ្គិសនីនេះ បើកបរបានចម្ងាយសរុបដល់ ១១១០គីឡូម៉ែត្រ ដែលឆ្ងាយជារថយន្តភីកអាប់អគ្គិសនីទូទៅ។ ជាមួយប្រព័ន្ធនេះដែរ ម្ចាស់រថយន្តមិនបាច់បារម្ភពីរឿងរកកន្លែងសាកភ្លើងនោះឡើយ ព្រោះថាស្ថានីយប្រេងឥន្ធនៈគឺមានគ្រប់ទីកន្លែងទៅហើយ។

    ចំណុចពិសេសផ្សេងទៀតនៃរថយន្តភីកអាប់នេះ មានដូចជាការដើរតួជាម៉ាស៊ីនភ្លើងកម្លាំង ៧,២kW ដើម្បីផ្គត់ផ្គង់ថាមពលអគ្គិសនីដល់ឧបករណ៍អគ្គិសនីផ្សេងៗ។ បន្ថែមពីនេះ ភីកអាប់នេះ មានសមត្ថភាពសាកភ្លើងលឿន ១៤៥kW ដែលសាក ១០នាទី អាចបើកបាន ៨០គីឡូម៉ែត្រ។

    ព័ត៌មានលម្អិតដទៃទៀតអំពីរថយន្ត 1500 Ramcharger នឹងត្រូវប្រកាសចេញពេលដែលវាជិតចេញលក់ជាផ្លូវការ ដោយបច្ចុប្បន្ននេះក្រុមហ៊ុនបើកទទួលការកក់សម្រាប់អតិថិជននៅសហរដ្ឋអាមេរិក៕

    ប្រភព

    Share. Facebook Telegram WhatsApp
    Previous Articleរបាយការណ៍ថ្មី៖ Apple កំពុងសំងំផលិតថ្មប្រភេទថ្មី ត្រៀមបញ្ចេញនាឆ្នាំ២០២៥
    Next Article យក្សបច្ចេកវិទ្យាអាមេរិច Google អបអរសាទរពិធីបុណ្យឯករាជ្យជាតិខ្មែរ ខួបលើកទី ៧០

    Related Posts

    Geely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា

    January 6, 20261 Min Read

    Geely ដាក់បង្ហាញរថយន្ត Pickup PHEV ថ្មី Riddara ជាមួយចម្ងាយបើកបររហូតដល់ 1,068 គីឡូម៉ែត្រ

    January 5, 20261 Min Read

    Toyota bZ3 អគ្គិសនីសុទ្ធម៉ូដែលថ្មី បំពាក់ថ្ម BYD Blade ចេញលក់នៅចិន តម្លៃចាប់ពី 15,700 ដុល្លារ

    January 3, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.