ETNews បានរាយការណ៍ថាក្រុមហ៊ុន Apple កំពុងអភិវឌ្ឍថ្មប្រភេទថ្មី ដែលផ្ដោតលើការបង្កើនសម្ថភាពប្រើបានយូរជាងមុន កាត់បន្ថយរយៈពេលសាកបញ្ចូលវិញ និងការបញ្ចេញថាមពលផងដែរ។ ការសំងំស្រាវជ្រាវពីបច្ចេកវិទ្យាថ្មីនេះ Apple ត្រូវបានគេរាយការណ៍ថា បានដំណើរការតាំងពីឆ្នាំ២០១៨ មកម៉្លេះ។
គេដឹងទៀតថា ថ្មីប្រភេទថ្មីនេះ អាចនឹងប្រើសមាសភាពខុសគ្នាទាំងស្រុងពីថ្មឌេលមានលើទីផ្សារនាពេលបច្ចុប្បន្ន ដោយប្រើប្រាស់សមាសធាតុថ្មីដូចជា នីកែល កូបែល ម៉ង់ហ្គាណែស និងអាលុយមីញ៉ូម។ ហើយថ្មថ្មីនេះ គឺ Apple មានបំណងនាំយកទៅបំពាក់លើ ឧបករណ៍របស់ខ្លួនដែលចាប់ផ្តើមនៅ ឆ្នាំ២០២៥។
គួរបញ្ជាក់ថា គម្រោងថាមពលថ្មថ្មីនេះ Apple ត្រូវបានគេរាយការណ៍ថាបានសហការបង្កើតជាមួយនឹងគម្រោងដែលលេចឮពាក្យចចាមអារ៉ាមកន្លងមក គឺគម្រោងផលិតរថយន្តអគ្គិសនី៕