[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota បានបង្ហាញចេញរូបរាង Concept នៃរថយន្ត Land Cruiser អគ្គិសនីដែលមានឈ្មោះថា Land Cruiser Se ដោយវានឹងត្រូវដាក់តាំងបង្ហាញក្នុងកម្មវិធី Japan Mobility Show ឆ្នាំ២០២៣ នាសប្ដាហ៍ក្រោយនេះហើយ។
ទាក់ទងនឹងរថយន្តនេះ មិនទាន់មានព័ត៌មានអ្វីច្រើននៅឡើយទេ ប៉ុន្តែគេដឹងថាវាគឺជារថយន្តអគ្គិសនីសុទ្ធកៅអីបីជួរ អាចផ្ទុកអ្នកដំណើរបាន ៧នាក់ ដោយប្រវែងពីកង់ទៅកង់ក្រោយរបស់វាគឺធំជាងរថយន្ត Land Cruiser ធម្មតាទៅទៀត ប៉ុន្តែវាមានកម្ពស់ទាបជាង។
រថយន្ត Concept នេះ មានប្រើប្រាស់គ្រោងឆ្អឹងប្រភេទ ladder-frame ខុសពី Land Cruiser ធម្មតា ដែលប្រើគ្រោងឆ្អឹង body-on-frame ប៉ុន្តែ Toyota និយាយថាគ្រោងឆ្អឹងថ្មីនេះអាចឆ្លើយតបនឹងការបើកបរផ្លូវពិបាកបានល្អ។
ព័ត៌មានដទៃទៀតទាក់ទងនឹងរថយន្ត Land Cruiser Se នេះ អាចនឹងបង្ហាញចេញក្នុងពេលដ៏ខ្លីខាងមុខ ពេលដែលវាលេចរូបរាងនៅក្នុងកម្មវិធី Japan Mobility Show ឆ្នាំ២០២៣ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា៕