Browsing: អាជីវកម្ម & សេដ្ឋកិច្ច

[បរទេស] កាលពីពេលថ្មី កន្លងទៅនេះ តាមរបាយការណ៍បានបង្ហាញថា Tesla បានយល់ព្រមសាងសង់រោងចក្រផលិតអាគុយ និងរថយន្តអគ្គិសនីនៅក្នុងប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីនាយកប្រតិបត្តិ Elon Musk បានជួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo កាលពីចុងសប្តាហ៍នៅឯកន្លែងបាញ់បង្ហោះ SpaceX ក្នុងរដ្ឋតិចសាស់។ គម្រោងនេះអាចចាប់ផ្តើមនៅឆ្នាំនេះ ដូចដែលបានរាយការណ៍ដោយ BenarNews រដ្ឋមន្ត្រីបាននិយាយថាក្រុមហ៊ុន Tesla…

ពាណិជ្ជកម្មរវាងរុស្សី និងចិនកាន់តែមានភាពស្និទ្ធស្នាលជាងមុន ដោយ ៧២ ភាគរយនៃការនាំចូលនៅក្នុងខែមេសាគឺទាក់ទងនឹងថាមពល។ យោងតាមទិន្នន័យពីគយចិនបានបង្ហាញថា ក្នុងខែមេសាប្រទេសចិនបានបន្តបង្កើនការទិញថាមពលពីរុស្ស៊ី ជាមួយនឹងចំណូលនៃប្រេងឆៅ ឧស្ម័ន និងធ្យូងថ្មកើនឡើងដល់ ៧៥% មានតម្លៃស្មើ ៦,៤២ពាន់លានដុល្លារ។ តួលេខនេះបានកើនឡើងបើទោះបីជាតម្រូវការក្នុងស្រុកមានការថយចុះដោយសារជំងឺរាតត្បាត ហើយសហរដ្ឋអាមេរិក និងអឺរ៉ុបកាត់បន្ថយការទិញពីរុស្ស៊ី។ ការ​នាំ​ចូល​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) ពី​ប្រទេស​រុស្ស៊ី​បាន​កើន​ឡើង ៨០ភាគរយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន…

[ទីផ្សារបរទេស] ថ្មីនេះក្រុមហ៊ុន Apple បានប្រកាសថាខ្លួននឹងប្រាប់ក្រុមហ៊ុនផលិតជាប់កិច្ចសន្យាមួយចំនួនរបស់ខ្លួនក្នុងការចង់បង្កើនផលិតកម្មនៅខាងក្រៅ ក្រៅពីប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់ Wall Street Journal។ សម្រាប់ប្រទេសឥណ្ឌា និងវៀតណាម គឺជាកន្លែងផលិតផលិត Apple រួចហើយដែល ដោយវាស្ថិតក្នុងចំណោមប្រទេសដែលត្រូវបានចុះបញ្ជីដោយក្រុមហ៊ុនជាជម្រើសជំនួស។ ដោយទ្បែកចំពោះក្រុមហ៊ុន Apple បានព្យាករណ៍ពីបញ្ហាផ្គត់ផ្គង់ធំជាងនេះ ដោយសារការបិទខ្ទប់នៃការរាលដាលឆ្លងជំងឺកូវីត ១៩…

[ទីផ្សារបរទេស] ថ្មីៗនេះអភិបាលរដ្ឋហ្សកហ្ស៊ី លោក Brian Kemp បានប្រកាសថាក្រុមហ៊ុន Hyundai នឹងវិនិយោគចំនួនទឹកប្រាក់ ៧ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី នៅភាគខាងត្បូងរដ្ឋ Georgia ស្របពេលជាមួយនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Joe Biden ទៅកាន់ទីក្រុងសេអ៊ូល។ នៅក្នុងសេចក្តីថ្លៃងការណ៌របស់លោក Brian Kemp…

ស្ថានីយទូរទស្សន៍ CNBC បានបញ្ជាក់កាលពីថ្ងៃអង្គារថា បុគ្គលិកជាន់ខ្ពស់ចំនួន ៣នាក់ទៀតកំពុងចាកចេញពី Twitter មុនពេលការទិញយករបស់ Elon Musk ដោយក្នុងនោះមាន លោក Ilya Brown អនុប្រធានគ្រប់គ្រងផលិតផល, Katrina Lane អនុប្រធានសេវាកម្មរបស់ Twitter និង Max…

[ទីផ្សារបរទេស] ក្រុមហ៊ុន Hyundai គ្រោងនឹងវិនិយោគទឹកប្រាក់ប្រមាណ ១៦,៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីការពង្រីកអាជីវកម្មរថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូងរហូតដល់ឆ្នាំ ២០៣០។ ក្នុងនោះដែរក្រុមហ៊ុន Hyundai បានបញ្ចេញសេចក្តីថ្លៃងការណ៍មួយថាបរិមាណផលិតកម្មរថយន្តអគ្គិសនី ចំនួន ១,៤៤ លានគ្រឿងនៅក្នុងប្រទេសកូរ៉េខាងត្បូងនឹងមានប្រហែល ៤៥% នៃសមត្ថភាពផលិតរថយន្តអគ្គិសនីជាសកលសរុបចំនួន ៣.២៣ លានគ្រឿង។ បន្ថែមពីនេះក្រុមហ៊ុន Hyundai…

[បរទេស] ថ្មីនេះក្រុមហ៊ុន ExxonMobil ដែលផលិតប្រេងដ៏ធំបំផុតមួយរបស់ពិភពលោកបានប្រកាសថាបានសម្រេចចិត្តវិនិយោគនៅក្នុងអណ្តូងប្រេងមួយនៅឆ្នេរសមុទ្រ Guyana ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន CGTN។ ក្រុមហ៊ុនផលិតប្រេងដ៏ធំបំផុតមួយរបស់ពិភពលោក ExxonMobil បានចុះកិច្ចព្រមព្រៀងវិនិយោគលើគម្រោងនេះនៅក្នុងអណ្តូងប្រេងមួយនៅឆ្នេរសមុទ្រ Guyana ក្នុងទំហំទឹកប្រាក់ប្រមាណ ១០ ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ប្រទេស Guyana ដែលជាប្រទេសងាយរងគ្រោះនឹងការប្រែប្រួលអាកាសធាតុ និងជាប្រទេសក្រីក្របំផុតមួយនៅអាមេរិកខាងត្បូង បានក្លាយជាប្រទេសផលិតប្រេងថ្មីបំផុតរបស់ពិភពលោកក្នុងឆ្នាំ…

ក្រុមហ៊ុន McDonald’s បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងលក់អាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីវាបានផ្អាកប្រតិបត្តិការនៅក្នុងប្រទេសនេះក្នុងរយៈពេលជាងពីរខែ ដោយសារតែការលុកលុយរបស់អ៊ុយក្រែន។ ក្រុមហ៊ុននេះបានស្ថិតចំណោមនិមិត្តសញ្ញាដែលគេស្គាល់បំផុតនៃមូលធននិយមអាមេរិក ហើយត្រូវបានបើកភោជនីយដ្ឋានដំបូងរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីកាលពីជាង ៣២ឆ្នាំមុន។ ឥឡូវនេះ McDonald’s មានភោជនីយដ្ឋានជាង៨០០ និងបុគ្គលិក ៦២ ០០០នាក់នៅក្នុងប្រទេសរុស្ស៊ី។ ដោយ Franchisees មានប្រតិបត្តិការត្រឹមតែ ១៥ភាគរយប៉ុណ្ណោះនៅក្នុងប្រទេសរុស្ស៊ី ហើយក្រៅពីនេះក្រុមហ៊ុនកាន់កាប់កន្លែងដែលនៅសល់។…

[ទីផ្សារបរទេស] ក្រុមហ៊ុន Tesla បានប្រកាសថាខ្លួនបានឈប់ទទួលការបញ្ជាទិញសម្រាប់រថយន្តភីកអាប់ Cybertruck មកពីប្រទេសផ្សេងៗ ក្រៅពីទ្វីបអាមេរិកខាងជើង នេះបើយោងតាមគេហទំព័រផ្លូវការរបស់ខ្លួន។ ក្នុងនោះដែរគេហទំព័របានបញ្ជាក់ឱ្យដឹងថាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិក Telsa កំពុងទទួលការកក់ទុកសម្រាប់ Cybertruck នៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិកប៉ុណ្ណោះ។ ស្របពេលដែលលោក Elon Musk នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla…

[ទីផ្សារបទេស] ក្រុមហ៊ុនផលិតគ្រឿងអលង្ការយក្ស Pandora របស់ប្រទេសដាណឺម៉ាកនិងវិនិយោគទឹកប្រាក់ ១០០ លានដុល្លារ ដើម្បីសាងសង់មូលដ្ឋានផលិតកម្មថ្មីនៅក្នុងប្រទេសវៀតណាម។ សម្រាប់ការវិនិយោគនេះនឹងបង្កើតការងារដល់សិប្បករជាង ៦ ពាន់នាក់ ដែលមានសមត្ថភាពផលិតគ្រឿងអលង្ការប្រចាំឆ្នាំ ៦០ លានគ្រឿង នឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ ២០២៣ ហើយនឹងចាប់ផ្តើមផលិតនៅចុងឆ្នាំ ២០២៤ ។ ខណៈដែលអ្នកគ្រប់គ្រងការផ្គត់ផ្គង់របស់ក្រុមហ៊ុន Pandora…