Browsing: អាជីវកម្ម & សេដ្ឋកិច្ច

[បរទេស] ក្រុមហ៊ុន Warner Bros Discovery Inc កំពុងសម្លឹងមើលការកាត់បន្ថយការងាររហូតដល់៣០ភាគរយ ឬជិត ១ ០០០កន្លែង នៅក្នុងក្រុមលក់ការផ្សាយពាណិជ្ជកម្មជាសាកលរបស់ខ្លួន។ ប្រភពបាននិយាយថា កាលពីថ្ងៃអង្គារ ក្រុមហ៊ុនបានចាប់ផ្តើមផ្តល់ឱ្យសមាជិកនៃក្រុមលក់ការផ្សាយពាណិជ្ជកម្មនៅសហរដ្ឋអាមេរិករបស់ខ្លួននូវឱកាសមួយដើម្បីចាកចេញពីក្រុមហ៊ុនដោយស្ម័គ្រចិត្ត ដោយបន្ថែមថាក្រុមលក់ការផ្សាយពាណិជ្ជកម្មទូទាំងពិភពលោកមានសមាជិកប្រហែល ៣ ០០០។​ ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Gunnar Wiedenfels…

យោងតាមរបាយការណ៍របស់ Sea-Intelligence បានឱ្យដឹងថា ជំងឺរាតត្បាត បានធ្វើឱ្យកប៉ាល់ជាច្រើនចូលចតយឺតពេលជាច្រើនសប្តាហ៍ ដែលបណ្តាលឱ្យមានការខាតបង់រាប់សិបពាន់លានដុល្លារ។ របាយការណ៍ចុងក្រោយបំផុតដោយ Sea-Intelligence ដែលជាក្រុមហ៊ុនដាណឺម៉ាកដែលផ្តល់ការស្រាវជ្រាវ ការវិភាគ ទិន្នន័យ និងសេវាកម្មប្រឹក្សាយោបល់នៅក្នុងឧស្សាហកម្មខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកបង្ហាញពីភាពជឿជាក់នៃកាលវិភាគដឹកជញ្ជូន។ ពិភពលោកទាំងមូលស្ថិតក្នុងកម្រិតប្រកាសអាសន្ន អំឡុងពេលជំងឺរាតត្បាត Covid-19។ ទិន្នន័យនៅក្នុងរបាយការណ៍បង្ហាញថា កប៉ាល់រហូតដល់ ៧០% មកដល់យឺតដោយសារការកកស្ទះកំពង់ផែ ដែលបណ្តាលឱ្យមានការខាតបង់រាប់សិបពាន់លានដុល្លារ។…

[ទីផ្សារបរទេស] ខណៈដែល​គម្រោងការរថយន្តរបស់ក្រុមហ៊ុន Apple នៅមិនទាន់ច្បាស់លាស់ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ជប៉ុន Sony កំពុងតែឈាន​ដល់ការស្វែងរកជំនួយពីក្រុមហ៊ុន Honda ក្នុងការផលិតរថយន្តអគ្គិសនី។ Honda និង Sony បានប្រកាសអំពីផែនការរបស់ពួកគេក្នុងការបង្កើតក្រុមហ៊ុនរួមគ្នាដើម្បីផលិតរថយន្តអគ្គិសនី កាលពីខែ​មីនា។ ពេល​នេះ​ក្រុមហ៊ុនទាំងពីរបានយល់ស្របថា​ក្រុមហ៊ុនរួមគ្នានេះនឹងប្រសើរជាងប្រសិនបើជាក្រុមហ៊ុនមួយដែលឯករាជ្យ ដោយ​មិន​គួរស្ថិត​ក្រោម Sony ឬ Honda នោះឡើយ។…

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota កំពុងតែស្ថិតនៅ​ក្នុង​ស្ថានភាព​ល្អ​មួយ​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ក្រុមហ៊ុន​ផលិតរថយន្តធំលំដាប់​លេខ​មួយ​រយៈពេលបី​ឆ្នាំ​ជាប់គ្នា បន្ទាប់ពីក្រុមហ៊ុនបានចាប់ផ្ដើមទំព័រឆ្នាំ២០២២យ៉ាងខ្លាំងក្លាជាង Volkswagen Group។ រយៈពេលបួនខែដំបូងនៃឆ្នាំនេះ Toyota អាចលក់ចេញរថយន្តបានសរុប ៣ ៤២៩ ៦៣៦គ្រឿង រាប់បញ្ចូល​ទាំង​រថយន្ត​របស់​ម៉ាក Daihatsu និង Hino ផងដែរ។ ត្បិតថាតួលេខនេះធ្លាក់ចុះ ៥,៨% ធៀបនឹង៤ខែដំបូងនៃ​ឆ្នាំ២០២១…

[វៀតណាម] ចាប់ពីថ្ងៃទី១ ខែមិថុនានេះ តម្លៃធុងហ្គាសទម្ងន់ ១២គីឡូនៅក្នុងប្រទេសវៀតណាមបានធ្លាក់ចុះ ៣១ ០០០ដុង(១,៣៤ដុល្លារ) មកនៅត្រឹម ៤៥៦ ០០០ដុង(១៩,៦៥ដុល្លារ)។ អ្នកប្រើប្រាស់នឹងសន្សំបាន 0,១១ដុល្លារក្នុងមួយគីឡូក្រាមនៃហ្គាស បើប្រៀបធៀបទៅនឹងខែមុន។ តម្លៃនេះរាប់បញ្ចូលទាំងពន្ធលើតម្លៃបន្ថែម (VAT) នៅពេលទិញនៅតាមកន្លែងលក់រាយក្នុងទីក្រុងហូជីមិញ និងខេត្តភាគខាងត្បូង។ សម្រាប់ទាំងខែឧសភា និងមិថុនា តម្លៃហ្គាសបានផ្លាស់ប្តូរសរុបចំនួន…

[បរទេស] ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបាននិយាយថាខ្លួនបានប្រមូលប្រាក់ចំនួន ៣៥លានដុល្លារពីការផ្ទេរភាគហ៊ុន ៣៥% នៃទុនវិនិយោគរបស់ខ្លួននៅក្រុមហ៊ុន Cambodia Angkor Air (K6)។ យោងតាមសាជីវកម្មអាកាសចរណ៍វៀតណាម (Vietnam Airlines) នៅថ្ងៃទី៣ ខែមករា និងថ្ងៃទី២៩ ខែមីនា ក្រុមហ៊ុនអាកាសចរណ៍បានទទួលប្រាក់ផ្សេងៗគ្នាដែលមានចំនួន ៣០លានដុល្លារ និង៤ លានដុល្លា…

[ទីផ្សារបរទេស] ក្រុមហ៊ុនចិន Fosun International បានយល់ព្រមលក់ភាគហ៊ុនរបស់ខ្លួនទៅឱ្យក្រុមហ៊ុន Tsingtao Brewery ក្នុងទំហំទឹកប្រាក់ប្រមាណ ៥២៧ លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ។ សម្រាប់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Fosun Fosun Industrial, Fidelidade Companhia de…

យោងតាមព័ត៌មានដែលបានបង្ហាញចេញពីក្រុមហ៊ុនវិភាគទិន្នន័យទំនិញ Kpler បានឱ្យដឹងថា ប្រទេសឥណ្ឌា និងចិនកំពុងទិញប្រេងពីរុស្ស៊ីក្នុងបរិមាណដែលមិនធ្លាប់មានពីមុនមក។ កាលពីថ្ងៃទី២៦ ខែឧសភា ប្រេង Ural ប្រហែល ៥៧លានបារ៉ែល និងធុងនៃប្រេងឆៅ ESPO ចំនួន ៧,៣លាន នៅតំបន់ Far East របស់រុស្ស៊ីកំពុងត្រូវបានដឹកជញ្ជូនតាមសមុទ្រ។ ខណៈពេលដែលកាលពីសប្តាហ៍មុន…

[វៀតណាម] តម្លៃនៃផ្លែបឺរប្រភេទ ​034 នៅក្នុងប្រទេសវៀតណាមត្រូវបានលក់នៅហាងលក់ផ្លែឈើនៅទីក្រុងហូជីមិញក្នុងតម្លៃ ១,០៨-១,៧៣ដុល្លារ មានការធ្លាក់ចុះជិតពាក់កណ្តាលបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងទាបបំផុតមិនធ្លាប់មាន។ ផ្លែបឺរប្រភេទ ​034 ជាផ្លែបឺរពិសេសនៅតំបន់ខ្ពង់រាបកណ្តាល ដែលមានតម្លៃរហូតដល់ ៨,៦៣ដុល្លារក្នុងមួយគីឡូក្រាមនៅដើមរដូវ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ ផ្លែបឺរប្រភេទនេះបានធ្លាក់ចុះយ៉ាងខ្លាំង ប្រហែល ៤៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមអាជីវករលក់ប៊ឺរនេះបានអោយដឹងថា តម្លៃផ្លែបឺរធ្លាក់ចុះខ្លាំង…

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota បានខកខានការផលិតរថយន្តជាសកលកាលពីខែមសាកន្លងទៅនេះដោយសារតែការរាលដាលឆ្លងជំងឺកូវីត-១៩ និងកង្វះបន្ទះឈីប។ នេះបើយោងតាមចុះផ្សាយរបស់សារព័ត៌មាន Reuters។ យោងតាមការលក់រថយន្តរបស់ក្រុមហ៊ុន Toyota កាលពីខែមេសាកន្លងទៅនេះបានចំនួនប្រមាណ ៦៩២,២៥៩ គ្រឿង ដែលធ្វើឱ្យការលក់នេះធ្លាក់ចុះរហូតដល់ ៩,១% បើធៀបដូចគ្នាកាលពីឆ្នាំមុន ហើយការធ្លាក់ចុះការលក់រថយន្តនេះប្រហែល ៧៥០,០០០ គ្រឿងនៅទូទាំងពិភពលោក។ ដោយទ្បែកចំពោះក្រុមហ៊ុន Toyota…