Browsing: អាជីវកម្ម & សេដ្ឋកិច្ច

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford និង General Motor បានប្រកាសថាខ្លួននឹងធ្វើការផ្អាកការផលិតរបស់ខ្លួន ដោយសារតែកង្វះខាតគ្រឿងបន្លាស់នៅឯរោងចក្រ Michigan សហរដ្ឋអាមេរិកសប្តាហ៍ក្រោយ។ ក្រុមហ៊ុន Ford បានបញ្ជាក់ថាខ្លួននឹងផ្អាកការផលិតនៅរោងចក្រ Flat Rock Assembly Plant ដែលជាកន្លែងផលិតរថយន្ត Mustang ដោយសារបញ្ហាកង្វះខាតគ្រឿងបន្លាស់ និងបន្ទះឈីបជាសកលនៅសប្តាហ៍ក្រោយ។…

[បរទេស] យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានបញ្ជាក់ថាក្រុមហ៊ុន Nokia នឹងចាប់ផ្តើមការប្រកួតប្រជែងដ៏ស្របច្បាស់នៅប្រទេសមួយចំនួន ដោយលើកលែងពីការលក់បច្ចេកវិទ្យា 5G នៅក្នុងប្រទេសរ៉ូម៉ានីប៉ុណ្ណោះ។ រដ្ឋាភិបាលរបស់ប្រទេសរ៉ូម៉ានីបានអនុម័តច្បាប់គាំទ្រដោយសហរដ្ឋអាមេរិក ដែលរារាំងយ៉ាងមានប្រសុទ្ធភាពលើក្រុមហ៊ុន Huawei របស់ប្រទេសចិនពីការអភិវ្ឍន៌នូវប្រព័ន្ធបច្ចេកវិទ្យា 5G របស់ខ្លួនកាលពីឆ្នាំមុន។ នៅក្នុងសេចក្តីថ្លៃងការបស់ក្រុមហ៊ុន Nokia និយាយថា៖ យើងអាចគត់សំគាល់បានថានៅក្នុងខែកុម្ភៈកន្លងមកនេះយើងត្រូវបានគេធ្វើការណែនាំដែលត្រូវបានបដិសេធការអនុញ្ញាតផ្តល់ឱ្យនូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ 5G…

[បរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតសម្លៀកបំពាក់ដ៏ធំអ៊ុយអែត H&M បានប្រកាសថាខ្លួនទទួលប្រាក់ចំណូលកើនទ្បើងនៅក្នុងត្រីមាសទី ១ នេះ ។ ប៉ុន្តែការបិទហាងនៅរុស្ស៊ីបានចាប់ផ្តើមធ្វើឱ្យផលប៉ះពាល់ដល់ប្រាក់ចំណូលរបស់ខ្លួនផងដែរ។ ក្រុមហ៊ុនផលិតសម្លៀកបំពាក់ H&M បានបិទហាងរបស់ខ្លួនចំនួន ១៨៥ និងបញ្ឈប់ការលក់តាម Online ឬ អ៊ីនធឺណិត នៅក្នុងប្រទេសរុស្ស៊ី។ ហើយក្រុមហ៊ុនធំៗមួយចំនួនដែលជាគូប្រជែងដូចជា Zara ក៏បានបិទដែរ។…

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតស្រាបៀរ Heineken បានប្រកាសថាខ្លួនសម្រេចចិត្តដកខ្លួនចេញពីប្រទេសរុស្ស៊ីហើយ។ បន្ទាប់ពីជម្លោះដ៏តានតឺងរវាងប្រទេសរុស្ស៊ីបានចូលលុកលុយប្រទេសអ៊ុយក្រែនរយៈពេលជាង ១ ខែកន្លងមកនេះ។ សម្រាប់ក្រុមហ៊ុន Heineken បានសម្រេចិត្តបញ្ឈប់ការលក់, ការផលិត, ការវិនិយោគ និងការនាំចេញទៅកាន់ប្រទេសរុស្ស៊ីកាលពីដើមខែនេះ។ ដោយទ្បែកចំពោះក្រុមហ៊ុនធំមួយចំនួនដូចជា Ikea, Coca-Cola, Goldman Sachs និង McDonald’s…

[បរទេស] ថ្មីៗនេះយោងតាមការចុះផ្សាយរបស់ Nikkei បានប្រកាសថាក្រុមហ៊ុន Apple នឹងមានផែនការកាត់បន្ថយការផលិត iPhone និង AirPods របស់ខ្លួន ខណៈដែលវិបត្តិអ៊ុយក្រែន និងអតិផរណាដែលកំពុងលេចឡើងលើតម្រូវការសម្រាប់គ្រឿងអេឡិចត្រូនិក។ Nikkei បានបន្តទៀតថា ក្រុមហ៊ុន Apple គ្រោងនឹងផលិត iPhone SE តិចជាងមុនប្រហែល…

[បរទេស] យោងតាមស្ថានីយទូរទស្សន៍ CNBC បានរាយការណ៍កាលពីចុងសប្តាហ៍មុន ទីក្រុងវ៉ាស៊ីនតោនបាននិយាយថាខ្លួននឹងធ្វើការជាមួយដៃគូអន្តរជាតិដើម្បីផ្គត់ផ្គង់ឧស្ម័នធម្មជាតិយ៉ាងហោចណាស់ ១៥ ពាន់លានម៉ែត្រគូបទៅកាន់អឺរ៉ុបនៅឆ្នាំនេះ ដើម្បីខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយកាលការពឹងផ្អែកលើប្រេង និងឧស្ម័នពីរុស្ស៊ី។ ចំពោះវិធានការនេះគឺមានបំណងជួយអឺរ៉ុបកាត់បន្ថយកាលការពឹងផ្អែកលើប្រេង និងឧស្ម័នពីរុស្ស៊ី បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើមយុទ្ធនាការយោធានៅអ៊ុយក្រែនរយៈពេលជាង ១ ខែកន្លងមកនេះ។ សេចក្តីថ្លែងការណ៍របស់ទីក្រុងវ៉ាស៊ីនតោនកើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថាប្រទេសនាំចូលថាមពលបន្តបង្កើនការទិញប្រេង និងឧស្ម័នពីទីក្រុងម៉ូស្គូ។…

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Renault បានចាប់ផ្តើមបើកដំណើរការឡើងវិញនៅរោងចក្ររុស្ស៊ីរបស់ខ្លួននៅទីក្រុងមូស្គូកាលពីថ្ងៃចន្ទ នេះបើយោងតាមអ្នកនាំពាក្យក្រុមហ៊ុនដែលបាននិយាយទៅកាន់គេហទំព័រ Reuters ។ ក្រុមហ៊ុន Renault គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តជាច្រើនដែលបានផ្អាកការផលិតបន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ខណៈពេលដែលក្រុមហ៊ុនជាច្រើនទៀតបានដកខ្លួនចេញពីទីផ្សារក្នុងការឆ្លើយតបទៅនឹងទណ្ឌកម្មសេដ្ឋកិច្ច។ ក្នុងនោះ ក្រុមហ៊ុន Renault បាននិយាយកាលពីចុងខែកុម្ភៈថា ខ្លួនកំពុងផ្អាកការផលិតដោយសារតែ “ការផ្លាស់ប្តូរដោយបង្ខំនៅក្នុងផ្លូវដឹកជញ្ជូនដែលមានស្រាប់” ហើយមិនបានដកខ្លួនចេញពីទីផ្សារនោះទេ។ គួរឲ្យដឹងថា ក្រុមហ៊ុន…

[ទីផ្សារបរទេស] ក្រុមហ៊ុន Bentley ទើបបានបញ្ចេញរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២១ ដោយពេញមួយឆ្នាំកន្លងទៅ ក្រុមហ៊ុនអាចរកប្រាក់ចំណេញបាន ៣៨៩លានអឺរ៉ូ (ប្រមាណ ៤២៩លានដុល្លារ) ដែលកើនឡើង ៣៦៩លានអឺរ៉ូ បើធៀបនឹងប្រាក់ចំណេញកាលពីឆ្នាំ២០២០។ កាលពីឆ្នាំកន្លងទៅ Bentley អាចលក់រថយន្តបានចំនួន ១៤ ៦៥៩គ្រឿង កើនឡើង ៣១% ធៀបនឹងឆ្នាំ២០២០ ខណៈដែលបានប្រាក់ចំណូលដែលទទួលបានគឺមានប្រមាណ…

កាលពីកន្លងទៅស្ថានីយ៍ប្រេងឥន្ធនៈ Fuqua Express ត្រូវបានចោរលួចប្រេងម៉ាស៊ូតប្រមាណជាង ៣,៧៨០ លីត្រក្នុងរយៈ ៣ ពេលថ្ងៃ ជាមធ្យមប្រហែល ១,៣២៤ លីត្រក្នុង ១ ថ្ងៃ នៅក្នុងទីក្រុង Houston រដ្ឋតិចសាល់ សហរដ្ឋអាមេរិក។ ហើយការលួចប្រេងឥន្ធនៈបែបនេះធ្វើឱ្យក្រុមហ៊ុនខានបង់ទឹកប្រាក់ជាង ៥ ពាន់ដុល្លារ។…

[ទីផ្សារក្នុងស្រុក] នាព្រឹកនេះ នៅលើទំព័រផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម បានធ្វើការបញ្ចេញនូវតម្លៃប្រេងឥន្ធនៈសម្រាប់សប្តាហ៍ថ្មី ដោយអនុវត្តចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។​ ក្នុងនោះដែរយើងឃើញថាសម្រាប់តម្លៃប្រេងក្នុងសប្តាហ៍ថ្មីនេះគឺ មានតម្លៃថ្លៃជាងកាលពីសប្តាហ៍មុន ដោយតម្លៃសាំងធម្មតាប្រភេទ EA92 មានតម្លៃលក់ចាប់ពី ៥ ៣០០រៀល/លីត្រ ឡើងចំនួន ៥០០រៀល និងសម្រាប់ប្រេងម៉ាស៊ូតវិញពីតម្លៃ ៥ ៣០០រៀល/លីត្រ…