[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតស្រាបៀរ Heineken បានប្រកាសថាខ្លួនសម្រេចចិត្តដកខ្លួនចេញពីប្រទេសរុស្ស៊ីហើយ។ បន្ទាប់ពីជម្លោះដ៏តានតឺងរវាងប្រទេសរុស្ស៊ីបានចូលលុកលុយប្រទេសអ៊ុយក្រែនរយៈពេលជាង ១ ខែកន្លងមកនេះ។
សម្រាប់ក្រុមហ៊ុន Heineken បានសម្រេចិត្តបញ្ឈប់ការលក់, ការផលិត, ការវិនិយោគ និងការនាំចេញទៅកាន់ប្រទេសរុស្ស៊ីកាលពីដើមខែនេះ។ ដោយទ្បែកចំពោះក្រុមហ៊ុនធំមួយចំនួនដូចជា Ikea, Coca-Cola, Goldman Sachs និង McDonald’s ក៏បានបញ្ឈប់ការវិនិយោគនៅក្នុងប្រទេសនេះផងដែរ។
យ៉ាងណាមិញក្រុមហ៊ុន Heineken បានបញ្ជាក់ថាខ្លួននឹងមានបំណងសម្រាប់ការផ្ទេរប្រកបដោយសណ្តាប់ធ្នាប់ នៃអាជីវកម្មរបស់ខ្លួនទៅម្ចាស់ថ្មីដោយអនុលោមតាមច្បាប់អន្តរជាតិ និងក្នុងស្រុក ហើយនឹងមិនយកប្រាក់ចំណេញណាមួយពីប្រតិបត្តិការដែលនឹងធ្វើឱ្យក្រុមហ៊ុនខាតបង់ប្រាក់ចំនួន ៤០០ លានអឺរ៉ូ ពីបទការចោទប្រកាន់នោះទេ។
គួរឱ្យដឹងថា Heineken គឺជាក្រុមហ៊ុនផលិតស្រាបៀរដ៏ធំបំផុតទីបីនៅក្នុងប្រទេសរុស្ស៊ី ដែលក្រុមហ៊ុននេះផលិត Zhigulevskoe និង Oxota សម្រាប់ទីផ្សារក្នុងស្រុក៕