Browsing: យានយន្ត

ក្រុមហ៊ុនផលិតរថយន្តចិន Guangzhou Automobile Group (GAC) បាននិយាយកាលពីថ្ងៃចន្ទថា ការបណ្តាក់ទុនរួមគ្នារបស់ខ្លួនជាមួយក្រុមហ៊ុន Honda Motor ក្នុងការផលិតរថយន្ត Acura គឺនឹងលែងផលិត ឬលក់ផលិតផលក្រោមម៉ាកយីហោ Acura របស់ក្រុមហ៊ុនជប៉ុនទៀតហើយ។ ប៉ុន្តែហក្រុមហ៊ុន GAC នឹងបន្តផ្តល់សេវាកម្មក្រោយការលក់ដល់អតិថិជន Acura នៅក្នុងប្រទេសចិន…

 រថយន្តអគ្គិសនី Tesla Cybertruck និង Roadster ដែលគ្រោងនឹងបង្ហាញខ្លួននាពេលខាងមុខគឺស្ថិតនៅកំពូលនៃបញ្ជីគួរឱ្យចាប់អារម្មណ៍មួយ ដែលជារថយន្តអគ្គិសនីមានអ្នកចុចស្វែងរកច្រើនបំផុតពី The global search volume ។ ការសិក្សារបស់ក្រុមហ៊ុនបានបង្ហាញថា ជារួមនៅលើពិភពលោក រថយន្ត Tesla Roadster ដែលមិនទាន់ត្រូវបានដាក់បង្ហាញ គឺជារថយន្តអគ្គិសនីដែលរមានធអ្នកស្វែងរកច្រើនបំផុតក្នុងឆ្នាំ ២០២២…

[បរទេស] ក្រុមហ៊ុនផលិតរថយន្តប្រទេសឆេក Skoda Auto ដែលជាផ្នែកមួយនៃក្រុមហ៊ុន Volkswagen កំពុងពិចារណាដកខ្លួនចេញពីប្រទេសចិន ហើយនឹងធ្វើការសម្រេចចិត្តចុងក្រោយនៅឆ្នាំក្រោយ នេះបើតាមការលើកឡើងរបស់នាយកប្រតិបត្តិ Klaus Zellmer ដែលបានបញ្ចេញដោយទស្សនាវដ្តីប្រចាំសប្តាហ៍ Automobilwoche ។ លោក Zellmer ត្រូវបានគេដកស្រង់សម្តីថា “ការប្រកួតប្រជែងគឺខ្លាំងនៅទីនោះ ដូច្នេះយើងនឹងពិចារណា រួមជាមួយនឹងដៃគូបណ្តាក់ទុនរួមគ្នារបស់ចិន…

[ទីផ្សារបរទេស] ក្រុមហ៊ុន Tesla បានជ្រើសរើសប្រទេសថៃជាប្រទេសទីពីរនៅអាស៊ីអាគ្នេយ៍ (សិង្ហបុរីដំបូងគេ) សម្រាប់ការដាក់លក់រថយន្តអគ្គិសនីរបស់ខ្លួនជាផ្លូវការ ដោយចាប់ផ្ដើមជាមួយផលិតចំនួនពីរគឺរថយន្ត Model 3 និង Model Y។ សម្រាប់រថយន្ត Model 3 មានដាក់លក់ជាបីប្រភេទរួមមាន Standard Range មានតម្លៃ ៥ម៉ឺនដុល្លារ, ប្រភេទ…

[បរទេស] យោងតាម BYD Co បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងចាប់ផ្តើមលក់រថយន្តអគ្គិសនីប្រើអាគុយដំបូងរបស់ខ្លួន (BEVs) នៅក្នុងប្រទេសជប៉ុននៅដើមឆ្នាំក្រោយ ខណៈដែលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោកបានបង្កើនផែនការរបស់ខ្លួនក្នុងការលក់ ឬធ្វើឱ្យរថយន្តរបស់ខ្លួនអាចរកបាននៅទូទាំងទីផ្សារធំៗ។ ក្រុមហ៊ុន BYD របស់ចិន ដែលក្រុមហ៊ុន Berkshire Hathaway កាន់កាប់ភាគហ៊ុន បាននិយាយថា ខ្លួននឹងដាក់លក់រថយន្តស្ព័រអគ្គិសនី ATTO…

នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាជំហានដំបូងក្នុងការជម្រុយអោយប្រើ​ប្រាស់នូវយានយន្តអគ្គិសនីនៅកម្ពុជា។ ទាក់ទងទៅនឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ឈ្លៀតក្នុងឱកាសនេះ ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន នេះបានធ្វើការផ្តល់នូវបទសម្ភាសន៍ទៅកាន់បងប្អូនអ្នកសារព័ត៌មានថា «នាពេលនេះមានក្រុមហ៊ុន ៤…

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ ក្រុមហ៊ុន ខេមកូ ម៉ូធ័រ ខមភេនី ដែលអតិថិជនស្គាល់ច្បាស់ថាជា ក្រុមហ៊ុន Hyundai Cambodia បានប្រកាសជាផ្លូវការនូវការមកដល់នៃកំពូលរថយន្ត Hyundai Palisade ឆ្នាំ២០២៣។ Hyundai Palisade បាន​ចេញ​លក់​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ២០១៩ ដែល​ត្រូវ​បាន​ដាក់​នាម​ជា…

[ទីផ្សារបរទេស] Ferrari បានរាយការណ៍ពីការកើនឡើងប្រាក់ចំណូល ១៧% សម្រាប់ត្រីមាសទីបីនៃឆ្នាំ២០២២នេះ ដោយប្រាក់ចំណូលមានប្រមាណ ៤២៧លានដុល្លារ។ ការដឹកជញ្ជូន ឬការលក់ចេញ គ្រប់ទីផ្សារលើកលែងតែតំបន់អឺរ៉ុប មជ្ឈឹមបូព៌ា និងតំបន់អាស៊ី សុទ្ធតែមានការកើនឡើងនៅត្រីមាសទីបីនេះ ដោយសារការដឹកជញ្ជូននៃរថយន្តម៉ូដែល 296 GTB និងរថយន្តផលិតមានកំណត់ 812 Competizione។ នៅពីក្រោយការជោគជ័យនេះ Ferrari…

ក្រុមហ៊ុន BMW Group បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនគ្រោងនឹងបណ្តាក់ទុនចំនួន ១,៧ ពាន់លានដុល្លារនៅក្នុងប្រតិបត្តិការនាសហរដ្ឋអាមេរិករបស់ខ្លួនដើម្បីបង្កើត និងផលិតរថយន្តអគ្គិសនី និងអាគុយ។ ការវិនិយោគនេះនឹងរួមបញ្ចូល ១ពាន់លានដុល្លារ ដើម្បីរៀបចំសម្រាប់ការផលិតរថយន្តអគ្គិសនីនៅរោងចក្រ Spartanburg ដែលមានស្រាប់របស់ក្រុមហ៊ុននៅរដ្ឋ South Carolina និង ៧០០ លានដុល្លារសម្រាប់រោងចក្រដំឡើងអាគុយគុណភាពខ្ពស់ថ្មីនៅ Woodruff…

[ទីផ្សារបរទេស] ប្រាក់ចំណូលរបស់ Volvo បានកើនឡើង ៣០% នៅត្រីមាសទីបីនៃឆ្នាំ២០២២នេះ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលចំនួនលក់មានការថយចុះដោយសារបញ្ហាផ្គត់ផ្គង់ និងការបិទខ្ទប់នៅប្រទេសចិន។ ក្រុមហ៊ុនស៊ុយអែតនេះ លក់រថយន្តបានចំនួន ១៣៨ ០០០គ្រឿង គិតចាប់ពីខែកក្កដា ដល់ខែកញ្ញា ដែលថយចុះ ៨% ធៀបនឹងចំនួនលក់ ១៥០ ០០០គ្រឿង កាលពីត្រីមាសទីបី…