Browsing: ព័ត៌មានថ្មីៗ

ទូរសព្ទ iPhone 13 រាប់ម៉ឺនគ្រឿងត្រូវបានលក់ដាច់នៅក្នុងប្រទេសវៀតណាម ក្នុងរយៈពេលប៉ុន្មានថ្ងៃនៃការចេញលក់របស់វា ជាមួយនឹងចំនួនដែលលើសពីការផ្តល់ជូនពីមុនរបស់ក្រុមហ៊ុន Apple។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Tesla បាន​កើន​តម្លៃទីផ្សារលើស​ចំនួន ១ ទ្រីលាន​ដុល្លារ​ កាលពី​ថ្ងៃ​ច័ន្ទ ដែល​ធ្វើ​ឲ្យក្រុមហ៊ុន​ខាងលើ​ក្លាយ​ជា​ក្រុមហ៊ុន​ទី៥ ​ឈាន​ដល់​ចំណុច​សំខាន់នេះ។

ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងសហការ​គ្នា​ជាមួយក្រុម​ហ៊ុន foodpanda ដើម្បី​ជំរុញកំណើននៃការអប់រំផ្នែក​ហិរញ្ញវត្ថុ និង​ឌីជីថល​ក្នុង​ចំណោម​ដៃគូ​ដឹក​ជញ្ជូន​អាហារ។ អនុស្សារណៈ​នៃការ​យោគយល់​ (MoU) ដែលធ្វើឡើង​នៅ​ការិយាល័យ​កណ្តាល​របស់ក្រុមហ៊ុន ទ្រូម៉ាន់នីនៅ​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២១ ​រវាង​​ក្រុមហ៊ុន​​ ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ​ដ៏​​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា និងក្រុមហ៊ុន foodpanda ដែល​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូនអាហារ​និងរបស់ប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗឈានមុខគេ​នៅ​កម្ពុជា​ផងដែរ​នោះ ត្រូវបាន​ធ្វើឡើង​ដើម្បី​ជួយ​ផ្តល់ជូន​ដៃគូ​ដឹក​ជញ្ជូន​នូវការ​យល់ដឹង​កាន់​តែ​ប្រសើរ​អំពីការ​ប្រើប្រាស់​ប្រតិបត្តិការ​អនឡាញ ដែល​បច្ចុប្បន្ន​គឺជា​វិធីទូទាត់​ដ៏​សំខាន់​មួយ​សម្រាប់​ឧស្សាហកម្មបដិសណ្ឋារកិច្ច។…

Facebook បានប្រកាសពីប្រាក់ចំណេញរបស់ខ្លួន ដែលល្អជាងការរំពឹងទុក សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២១ ស្របពេលដែលវាបន្តប្រឈមមុខនឹងការចុះផ្សាយមិនល្អ ជុំវិញការលេចធ្លាយឯកសារផ្ទៃក្នុង។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រោងកុននៅក្នុងទីក្រុងកម្សាន្ត Mumbai របស់ប្រទេសឥណ្ឌា បានបើកដំណើរការឡើងវិញ នៅថ្ងៃសុក្រ ទី ២២ ខែតុលា ឆ្នាំ២០២១ នេះ បន្ទាប់ពីបិទទ្វារអស់រយៈពេលជាង ១៨ ខែ ដោយសារជំងឺរាតត្បាតកូវីដ១៩។

មេដឹកនាំកំពូលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយកាលពីថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១ ថា ប្រទេសនាំចេញប្រេងឆៅកំពូលអារ៉ាប៊ីសាអូឌីត នឹងមានបំណងសម្រេចបាននូវផែនការ “គ្មានការបំភាយកាបូន” នៅឆ្នាំ ២០៦០។

មនុស្សជាច្រើនមានចិត្តចង់ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ប៉ុន្តែមិនមែនគ្រប់គ្នាគួរតែបើករថយន្តអគ្គិសនី ដើម្បីជាមធ្យោបាយមួយដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនោះទេ។

នាយករដ្ឋមន្ត្រីថៃបានបញ្ជាឱ្យបញ្ចប់បម្រាមគោចរនៅក្នុងខេត្តចំនួន ១៧ រួមទាំងទីក្រុងបាងកក ចាប់ពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២១ ដើម្បីគាំទ្រដល់ការបើកប្រទេសឡើងវិញ សម្រាប់ភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងពេញលេញ នៅថ្ងៃទី ១ ខែវិច្ឆិកា។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines នឹងចាប់ផ្តើមបើកដំណើរការជើងហោះហើរឡើងវិញជាបណ្តើរៗ លើ ៤០ ផ្លូវ ឬស្ទើរតែទាំងអស់ក្នុងស្រុកទាំងមូលរបស់ខ្លួន នៅខែក្រោយ ដោយផ្តល់អាទិភាពដល់ទីក្រុងហាណូយ, ហូជីមិញ និង ដាណាង។

BYD បានបន្តធ្វើឱ្យយើងភ្ញាក់ផ្អើលជាមួយនឹងកំណត់ត្រានៃការលក់ប្រចាំខែថ្មី ខ្ពស់បំផុត សម្រាប់រថយន្តអគ្គិសនីប្រភេទសាកអាគុយ។