Browsing: ព័ត៌មានថ្មីៗ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនប្តូររូបិយប័ណ្ណឌីជីថលឈានមុខគេរបស់ជប៉ុន Liquid ត្រូវបានក្រុម Hacker វាយលុកយកលុយជិត ១០០ លានដុល្លារ។

បន្ទាប់ពីគ្របដណ្តប់លើទីផ្សាររថយន្តអគ្គិសនី លោក Elon Musk មេ Tesla បានប្រកាសអំពីផែនការចុងក្រោយរបស់ខ្លួន គឺ “មនុស្សយន្ត”។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា តម្លៃនៃរូបិយប័ណ្ណឌីជីថល Bitcoin បានកើនឡើង ៥,០១ ភាគរយ ដល់ ៤៩ ១០៦ ដុល្លារ នៅថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២១ នេះ ដោយឡើងបន្ថែមចំនួន ២ ៣៤២ ដុល្លារ ពីតម្លៃចាស់របស់វា។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានពន្យាពេលហៅបុគ្គលិកមកធ្វើការនៅការិយាល័យវិញ រហូតដល់ខែមករា ឆ្នាំ២០២២ ស្របពេលដែលកំពុងមានការព្រួយបារម្ភអំពីការកើនឡើងនៃជំងឺកូវីដ១៩។

គេហទំព័រ OnlyFans ដែលត្រូវបានគេស្គាល់ថាជា វេបសាយមាតិកាសម្រាប់មនុស្សពេញវ័យ បានប្រកាសថា ខ្លួននឹងហាមឃាត់រូបថត និងវីដេអូអាសអាភាស ចាប់ពីថ្ងៃទី ១ ខែតុលា តទៅ។

ប្រធានក្រុមហ៊ុន Huawei Technologies បាននិយាយថា ខណៈពេលដែលទណ្ឌកម្មរបស់អាមេរិកបានរារាំងអាជីវកម្មស្មាតហ្វូនរបស់ខ្លួន វានឹងមិនបោះបង់ចោលឡើយ ហើយផែនការចុងក្រោយរបស់វា គឺនឹងវិលត្រឡប់មករក “បល្ល័ង្ក” របស់ឧស្សាហកម្មនេះវិញឲ្យទាល់តែបាន។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Toyota នឹងកាត់បន្ថយការផលិតរថយន្តនៅទូទាំងពិភពលោក ចំនួន ៤០% នៅក្នុងខែកញ្ញា ដោយសារតែកង្វះមីក្រូឈីបនៅទូទាំងពិភពលោក។

ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនបាននិយាយនៅថ្ងៃពុធទី ១៨ ខែសីហា ថា អ្នក Liveលក់ផលិតផលរបស់ខ្លួននៅលើបណ្តាញអនឡាញ គួរតែនិយាយភាសាចិន និងស្លៀកពាក់ឲ្យបានសមរម្យ។

យោងតាមប្រភពព័ត៌មានវៀតណាម vnexpress បានឲ្យដឹងថា កម្ពុជា បាននាំចេញផ្លែស្វាយស្រស់ចំនួន ១៤ ម៉ឺនតោន ឬ ៨៦,៨ ភាគរយនៃការនាំចេញសរុប ទៅកាន់ប្រទេសវៀតណាម ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២១ នេះ។

ក្រុមហ៊ុន LG Display Co Ltd បាននិយាយនៅថ្ងៃអង្គារ ទី១៧ ខែសីហានេះថា ខ្លួនមានគម្រោងវិនិយោគលុយចំនួន ៣,៣ ទ្រីលានវ៉ុន (២,៨ ពាន់លានដុល្លារអាមេរិក) នៅក្នុងរោងចក្រផលិតបន្ទះអេក្រង់ OLED (organic light-emitting diode)។