[ទីផ្សារបរទេស] ថ្មីនេះយោងតាមទិន្នន័យរបស់រដ្ឋាភិបាលរបស់ប្រទេសវៀតណាម បានប្រកាសថាប្រទេសវៀតណាមបានរាយការណ៍អំពីឱនភាពពាណិជ្ជកម្មចំនួន ១,៧៣ ពាន់លានដុល្លារក្នុងខែឧសភា ដោយពង្រីកពីឱនភាពចំនួន ១.២២ ពាន់លានដុល្លារក្នុងខែមេសា។
ការនាំចេញក្នុងខែឧសភាបានកើនឡើង ១៦.៤ ភាគរយពីខែមេសាដល់ ៣០.៤៨ ពាន់លានដុល្លារ ស្របពេលដែលការនាំចូលកើនឡើង ១២.៩ ភាគរយដល់ ៣២.២១ ពាន់លានដុល្លារ។
ចំពោះរយៈពេល ៥ ខែដំបូងសម្រាប់ឆ្នាំ ២០២២ នេះដែលការនាំចេញបានកើនឡើង ១៦,៣ភាគរយធៀបនឹងឆ្នាំមុនដល់ ១៥២,៨១ ពាន់លានដុល្លារ ខណៈពេលដែលការនាំចូលកើនឡើង ១៤.៩ ភាគរយដល់ ១៥២.២៩ ពាន់លានដុល្លារដែលជាលទ្ធផលអតិរេកពាណិជ្ជកម្មចំនួន ៥២០ លានដុល្លារសម្រាប់រយៈពេលនេះ៕