Browsing: ព័ត៌មានថ្មីៗ

ស៊ុតមាន់មានពណ៌លឿង ២គ្រាប់, ស៊ុតទា និងស៊ុតគ្រួចប្រភេទ Omega 3 និង DHA គឺជាផលិតផលដំបូង ដែលមានវត្តមាននៅលើទីផ្សារប្រទេសវៀតណាម ជាមួយការទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងរដូវបុណ្យចូលឆ្នាំចិន ឆ្នាំ២០២២នេះ។ យោងតាមអាជីវករចែកចាយស៊ុត បានអោយដឹងថា” ឆ្នាំនេះក្រៅពីជម្រើសនៃស៊ុតមាន់ និងស៊ុតទាប្រភេទធម្មតា ក្នុងនោះមានស៊ុតមាន់ មានពណ៌លឿង ២គ្រាប់(2 yolks)…

[ប្រទេសថៃ] Binance ដែលកន្លែងទិញ-លក់ រូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតរបស់ពិភពលោកបានសហការជាមួយក្រុមហ៊ុន Sarath Ratanavadi’s Gulf Energy Development ដើម្បីបង្កើតការទិញលក់លុយឌីជីថលនៅក្នុងប្រទេសអាសុីអាគ្នេយ៍។ ក្រុមហ៊ុន Gulf Energy បាននិយាយថា កិច្ចព្រមព្រៀងជាមួយ Binance គឺជាការឆ្លើយតបទៅនឹង “កំណើនយ៉ាងឆាប់រហ័ស” នៃហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ប្រទេសថៃនាពេលអនាគត នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនដែលបានដាក់ទៅផ្សារហ៊ុនទីក្រុងបាងកកកាលពីថ្ងៃចន្ទ។…

ជាង ៥៥ ភាគរយនៃក្រុមហ៊ុនជប៉ុន ចង់ពង្រីកអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសវៀតណាម នៅក្នុងឆ្នាំ ២០២១ នេះ និងឆ្នាំក្រោយ។ នេះបើយោងតាមការស្ទង់មតិរបស់អង្គការពាណិជ្ជកម្មជប៉ុន Japan External Trade Organization (JETRO)។

ក្រុមហ៊ុន Samsung Vietnam បានប្រកាសពីកំណើនប្រាក់ចំណូល ១៤ ភាគរយដល់ ៧៤,២ ពាន់លានដុល្លារកាលពីឆ្នាំមុន ទោះបីជាមានផលប៉ះពាល់ពីជំងឺកូវីដ១៩ ក៏ដោយ។

ត្រលប់ទៅខែមិថុនា ឆ្នាំ ២០២០ ក្រុមហ៊ុន Facebook បានបញ្ចេញមុខងារ Subscriptions ដើម្បីជួយអ្នកបង្កើតមាតិកា (creators) អាចរកប្រាក់បាន។ ឥឡូវនេះគំរូអាជីវកម្មនោះបានពង្រីកទៅ Instagram ខណៈដែលក្រុមហ៊ុនបានប្រកាសមុខងារថ្មី ហៅថា Instagram Subscriptions។

រដ្ឋមន្ត្រីដឹកជញ្ជូនថៃ លោក Saksayam Chidchob បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសថៃគ្រោងនឹងបង្កើតគម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មី ដែលមានតម្លៃ ១,៤ទ្រីបាត (៤២,៥៥ ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលត្រូវបានគេរំពឹងថា នឹងបង្កើតការងារថ្មីចំនួន ១៥៤ ០០០កន្លែងឯណោះ។

យោងតាមតួលេខពីឧស្សាហកម្មរថយន្តអឺរ៉ុប បានបង្ហាញកាលពីថ្ងៃអង្គារថា ការលក់រថយន្តរបស់សហភាពអឺរ៉ុបបានធ្លាក់ចុះដល់កម្រិតទាបបំផុតថ្មីមួយកាលពីឆ្នាំមុន ដោយសារវិស័យរថយន្តត្រូវបានរំខានដោយជំងឺរាតត្បាតកូវីដ១៩ និង កង្វះបន្ទះឈីបអេឡិចត្រូនិច។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រទេសថៃ បានធ្វើសំណើចំនួន ១ ១៤៧ដង ទៅកាន់ Google ដើម្បីដកខ្លឹមសារមាតិកា ចាប់តាំងពីឆ្នាំ ២០១១ ដោយក្នុងនោះមាន ៩៥,២% ទាក់ទងនឹងការរិះគន់រដ្ឋាភិបាល ដែលជាអត្រាខ្ពស់បំផុតនៅលើពិភពលោក។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទំនាក់ទំនងវៀតណាម លោក Nguyen Manh Hung បានមានប្រសាសន៍ថា ប្រទេសវៀតណាមនឹងចាប់ផ្តើមស្រាវជ្រាវបណ្តាញឥតខ្សែ 6G នៅឆ្នាំ ២០២២ នេះ។

ក្រុមហ៊ុន Microsoft បាននិយាយថា ខ្លួនមានគម្រោងទិញយកក្រុមហ៊ុនហ្គេមធំ និងល្បីឈ្មោះមួយ គឺ Activision Blizzard ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ៦៨,៥ពាន់លានដុល្លារ។