Browsing: បច្ចេកវិទ្យា

ដៃគូចែកចាយរបស់ Apple ក្នុងប្រទេសចិន បានផ្ដល់ការបញ្ចុះតម្លៃលើ iPhone 15 ច្រើនបំផុតរហូតដល់ ១៨០ដុល្លារ សម្រាប់ម៉ូដែល iPhone 15 Pro Max ដោយសារតែតម្រូវការហាក់មានការថយចុះ។ នេះបើតាមការចុះផ្សាយរបស់ Bloomberg។ ការបញ្ចុះតម្លៃនេះ គឺបន្ទាប់ពី Apple បានផ្ដល់ការបញ្ចុះតម្លៃដ៏កម្រលើវិបសាយរបស់ខ្លួន…

ក្រុមហ៊ុន Samsung ទើបប្រកាសចេញ Galaxy S24 Series កាលពីខែមករា ហើយពេលនេះក្រុមហ៊ុនកំពុងមមាញឹកនឹងស្មាតហ្វូនបត់ជំនាន់ថ្មី ដែលជាធម្មតាគឺប្រកាសចេញនៅអំឡុងរដូវក្ដៅ។ យ៉ាងណាមុនការប្រកាសចេញ រូបរាងរបស់វា Samsung Galaxy Z Fold6 បានលេចចេញច្បាស់ពី OnLeaks។ រូបរាងរបស់ Fold6 គឺស្ទើរតែដូចគ្នាបេះដាក់ទៅនឹង…

ជារៀងរាល់ឆ្នាំក្នុងព្រឹត្តិការណ៍ Mobile World Congress (MWC) ក្រុមហ៊ុន GSMA តែងរៀបចំកម្មវិធីពានរង្វាន់សកល “Global Mobile Awards” ដែលក្នុងនោះមានពានរង្វាន់ធំមួយគឺជាពានរង្វាន់ស្មាតហ្វូនល្អដាច់គេ។ ពានរង្វាន់នេះមានគួបផ្សំនូវសមត្ថភាពដ៏លេចធ្លោ និងភាពច្នៃប្រឌិត និងការនាំមុខលើទីផ្សារស្មាតហ្វូនអំឡុងខែមករា ដល់ខែធ្នូ ឆ្នាំ២០២៣ ដោយការវាយតម្លៃធ្វើឡើងដោយអ្នកវិភាគឯករាជ្យ អ្នកកាសែត និងបុគ្គលមានឥទ្ធិពលលើវិស័យស្មាតហ្វូនផងដែរ។…

ក្រុមហ៊ុន Apple បានចំណាយជាង ១០ពាន់លានដុល្លារ ដើម្បីធ្វើការលើរថយន្តអគ្គិសនី នៅក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ។ នេះបើតាមការចុះផ្សាយរបស់ The New York Times។ ទឹកប្រាក់នេះបានចំណាយលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ក៏ដូចជាចំណាយលើវិស្វករ Apple និងអ្នកជំនាញលើរថយន្ត រាប់ពាន់នាក់។ បុគ្គលិកមួយចំនួននៅក្រុមហ៊ុន Apple និយាយថាពួកគេសង្ស័យថាគម្រោងការនេះទំនងជាបរាជ័យតាំងពីពេលចាប់ផ្ដើមដំបូងមកម្ល៉េះ…

ប្រព័ន្ធប្រតិបត្តិការ iOS 18 នឹងអាចដំឡើងបានលើ iPhone XR, iPhone XS និង iPhone XS Max ដែលជាម៉ូដែលប្រើប្រាស់ឈីប A12 Bionic ដូចគ្នា។ នេះបើតាមការបង្ហោះលើបណ្ដាញ X ចេញពីគណនីឯកជនមួយដែលមានប្រវត្តិចែកចាយដំណឹងត្រូវៗអំពី iOS…

ក្រុមហ៊ុន Samsung បានបង្ហាញចេញព័ត៌មានកាន់តែច្រើនអំពីចិញ្ចៀនវៃឆ្លាត Galaxy Ring ប៉ុន្តែតម្លៃលក់ និងកាលបរិច្ឆេទចេញលក់លើទីផ្សារនៅជាមន្ទិលនៅឡើយ។ Galaxy Ring នឹងមានដាក់លក់ក្នុងទំហំសហរដ្ឋអាមេរិក មានចាប់ពីលេខ ៥ ដល់ ១៣ ដោយក្នុងចិញ្ចៀននឹងមានសរសេរអក្សរ S ដល់ XL នៅពីផ្នែកខាងក្នុង។ ចិញ្ចៀនវៃឆ្លាតនេះនឹងមានលក់ជាមួយជម្រើសពណ៌ចំនួនបី…

Hard Case P28K ជាស្មាតហ្វូនដែលផលិតឡើងដោយក្រុមហ៊ុនបារាំង Avenir Telecom បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ MWC ឆ្នាំ២០២៤ ក្នុងនាមជាស្មាតហ្វូនដែលមានថ្មធំបំផុត។ ស្មាតហ្វូននេះមានបំពាក់ថ្មរហូតដល់ 28000mAh ដែលអាចនិយាយទូរសព្ទជាប់បាន ១២២ម៉ោង (ជាង ៥ថ្ងៃ) និងទុកចោល Standby បានដល់ ២២៥២ម៉ោង…

ស្មាតហ្វូន Tecno Pova 6 Pro បានប្រកាសចេញជាផ្លូវការជាមួយបន្ទះឈីប Dimensity 6080 ផ្សំជាមួយ RAM ទំហំ 8GB ឬ 12GB ជាមួយអង្គផ្ទុកទំហំដល់ 256GB ផងដែរ។ នៅផ្នែកខាងមុខ វាមានបំពាក់អេក្រង់ 6.78អ៊ីញ…

ឧបករណ៍ Vision Pro របស់ Apple មានតម្លៃចាប់ពី ៣៥០០ដុល្លារ សម្រាប់ទំហំ 256GB។ បើតាមស្ថាប័នស្រាវជ្រាវ Omdia បានឲ្យដឹងថា ថ្លៃដើមដែល Apple ចំណាយលើគ្រឿងបន្លាស់ឧបករណ៍នេះ គឺមានប្រមាណ ១៥៤២ដុល្លារ ប៉ុណ្ណោះ។ គ្រឿងបន្លាស់ដែលថ្លៃជាងគេនោះគឺអេក្រង់ micro-OLED…

តួលេខរបស់ស្ថាប័ន TrendForce បានបង្ហាញថា ស្មាតហ្វូនបត់ប្រមាណ ១៥,៩លានគ្រឿង បានចរាចរណ៍លក់លើទីផ្សារកាលពីឆ្នាំ២០២៣ ដែលជាការកើនឡើង ២៥% ធៀបនឹងឆ្នាំ២០២២ និងមានចំណែក ១,៤% នៃចំនួនលក់ស្មាតហ្វូនសរុបលើពិភពលោក។ ស្ថាប័ន TrendForce បានលើកឡើងថា ភាគរយអ្នកប្រើប្រាស់ស្មាតហ្វូនបត់មិនសូវមានការកើនឡើងខ្លាំង ដោយសារតែកត្តាតម្លៃថ្លៃ និងការព្រួយបារម្ភលើភាពធន់។ ក្នុងនោះដែរគេឃើញថា Samsung…