[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung មានគ្រោងនឹងដាក់បង្ហាញបង្ហាញផលិតផលថ្មីរបស់ខ្លួនជាច្រើនរួមមាន នាឡិកាដៃ, កាសស្តាំត្រចៀក និង ចិញ្ចៀន ជាដើម នៅក្នុងកម្មវិធីរបស់ខ្លួនក្នុងថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤ នេះ។
ផលិតផលថ្មីទាំងនោះរួមមាន៖
- Galaxy Watch FE ថ្មី
- Galaxy Watch7
- Galaxy Buds 3 Pro
- Galaxy Buds 3
- Galaxy Ring
បើតាមអ្នកឲ្យតម្រុយ @RydahDoesTech បានឲ្យដឹងថាផលិតផលទាំងអស់នោះមិនទាន់អាចប្រាកដ ១០០ភាគរយ នៅឡើយទេ ប៉ុន្តែ Samsung ទំនងជានឹងប្រកាសផលិតផលទាំងនេះនៅថ្ងៃទី ១០ ខែកក្កដា ឫក៏ ថ្ងៃណាផ្សេងទៀត ប៉ុន្តែនៅថ្ងៃកម្មវិធីនោះនឹងមានការបង្ហាញជាផ្លូវការនូវផលិតផលខ្លះផងដែរ៕
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung មិនត្រឹមតែធ្វើដាក់បង្ហាញបង្ហាញផលិតផលថ្មីរបស់ខ្លួនប៉ុណ្ណោះទេ ពួកគេនឹងធ្វើការដាក់បង្ហាញផលិតផលចាស់ៗដែលមានការអាប់ឌែតថ្មីជាច្រើននផងដែររួមមាន Watch 6, Watch 5 និង Buds 2 Pro ៕