[បរទេស] បន្ទាប់ពីពង្រីកខ្លួននៅអឺរ៉ុបមិនទាន់បានប៉ុន្មានផង ពេលនេះក្រុមហ៊ុន Google កំពុងនាំយកកម្មវិធី AI គឺ Gemini ធម្មតា និង Gemini Advanced ទៅកាន់ប្រទេសឥណ្ឌាហើយ។
គួរបញ្ជាក់ផងដែរថា កម្មវិធី Gemini ឥឡូវនេះមាននៅក្នុងប្រទេសបង់ក្លាដែស ឥណ្ឌា ប៉ាគីស្ថាន ស្រីលង្កា និងតួកគី ដែលអាចទាញយកបានតាមរយៈ Play Store ឬតាមរយៈ Google Assistant ហើយអ្នកក៏អាចស្វែងរកវានៅក្នុងកម្មវិធី Google បានផងដែរ។ វាដំណើរការជាមួយ ភាសាអង់គ្លេស និងភាសាឥណ្ឌាចំនួន៩ រួមមាន៖ Hindi, Bengali, Gujarati, Kannada, Malayalam, Marathi, Tamil, Telugu និង Urdu ។
ជំរាបឲដឹងផងដែលថាឥឡូវនេះ ឲតែប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ហើយមាន RAM 6GB ឬខ្ពស់ជាងនេះ គឺអាចទាញយកបានហើយ មិនដូចកាលពីពេលមុនទៀតទេដែលតតម្រូវឲប្រើប្រាស់ទូរសព្ទ Pixel ឬ Samsung ៕