យោងតាមស្ថិតិពីអគ្គនាយកដ្ឋានគយវៀតណាម បានឱ្យដឹងថា ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាម បានកើនឡើងជិតបួនដង ដល់ ៣,៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២១ នេះ។
យោងតាមសារព័ត៌មានវៀតណាម vnexpress បានបង្ហាញថា កម្ពុជាបានបង្កើនការនាំចេញបន្លែ និងផ្លែឈើ ៦១ ភាគរយ, ស្វាយចន្ទី ៥៩៥ ភាគរយ, សណ្តែកសៀង ៥៤៩ ភាគរយ និងកៅស៊ូ ៣៩១ ភាគរយ។
ដោយឡែក ចំពោះការនាំចេញផលិតផលឈើ, ក្រណាត់, សំណល់អេតចាយ និងទំនិញផ្សេងទៀត បានកើនឡើងចន្លោះពី ៥-៣០០ ភាគរយ។
គួរឲ្យដឹងថា ពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម បានកើនឡើង ៩០,៩ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ដល់ ៧,២ ពាន់លានដុល្លារ៕