ETNews បានរាយការណ៍ថាក្រុមហ៊ុន Apple កំពុងអភិវឌ្ឍថ្មប្រភេទថ្មី ដែលផ្ដោតលើការបង្កើនសម្ថភាពប្រើបានយូរជាងមុន កាត់បន្ថយរយៈពេលសាកបញ្ចូលវិញ និងការបញ្ចេញថាមពលផងដែរ។ ការសំងំស្រាវជ្រាវពីបច្ចេកវិទ្យាថ្មីនេះ Apple ត្រូវបានគេរាយការណ៍ថា បានដំណើរការតាំងពីឆ្នាំ២០១៨ មកម៉្លេះ។ គេដឹងទៀតថា ថ្មីប្រភេទថ្មីនេះ អាចនឹងប្រើសមាសភាពខុសគ្នាទាំងស្រុងពីថ្មឌេលមានលើទីផ្សារនាពេលបច្ចុប្បន្ន ដោយប្រើប្រាស់សមាសធាតុថ្មីដូចជា នីកែល កូបែល ម៉ង់ហ្គាណែស និងអាលុយមីញ៉ូម។…
Browsing: ថាមពលថ្ម
ទីបំផុត នៅលើ iPhone 15 ទាំងអស់ Apple បានដាក់ឱ្យប្រើមុខងារអាចពិនិត្យ វត្តជីវិតរបស់ថ្ម iPhone និងអាចពិនិត្យថ្ងៃផលិតរបស់ថ្ម និងពេលចាប់ផ្ដើមប្រើថ្មដំបូងផងដែរ។ កាលពីមុន ការពិនិត្យមើលទាំងនេះ មិនងាយស្រួលនោះឡើយ ត្បិតត្រូវប្រើកម្មវិធីក្រៅផ្លូវការដទៃ ដូចប្រើ third-party apps ដូចជាកម្មវិធី CoconutBattery…
ទោះមានប្រព័ន្ធការពារ និងថ្មគុណភាពខ្ពស់យ៉ាងណា បើយើងអ្នកប្រើធ្វេសប្រហែស ឬមិនចាប់អារម្មណ៍ចំណុចទាំង ៤ នេះ នោះថ្មទូរសព្ទរបស់អ្នកនឹងប្រើមិនបានយូរ ធ្លាក់ភាគរយថ្មលឿន។ ចំណុចទី១ កុំប្រើទូរសព្ទដល់អស់ថ្មទើបសាក ការអស់ថ្មរលីងតែម្ដង នឹងធ្វើឱ្យសាកបញ្ចូលបានលឿនមែន តែក៏ឆាប់ក្ដៅ នឹងងាយរងប្រតិកម្មគីមីពេលទូរសព្ទក្ដៅធ្វើឱប៉ះពាល់ដល់សុខភាពថ្ម។ ចំណុចទី២ ជៀសវាងប្រើបណ្ដើរសាកថ្មបណ្ដើរ ដូចចំណុចខាងលើផងដែរ ពេលថ្មកំពុងបញ្ចូលទូរសព្ទនឹងឡើងកម្ដៅជាងធម្មតា ហើយបើយើងប្រើបណ្ដើរសាកបណ្ដើរវានឹងកាន់តែក្ដៅ ងាយប៉ះពាល់សុខភាពថ្ម…