កាលពីថ្ងៃសៅរ៍ ទី១៦ មករា កន្លងទៅនេះ ក្រុមហ៊ុន Facebook បានឲ្យដឹងថា ខ្លួននឹងហាមឃាត់ការផ្សាយពាណិជ្ជកម្មសម្រាប់គ្រឿងសម្ភារៈអាវុធ និងឧបករណ៍ការពារ នៅសហរដ្ឋអាមេរិក ដែលមានប្រសិទ្ធិភាពភ្លាមៗរហូតដល់យ៉ាងហោចណាស់ ពីរថ្ងៃបន្ទាប់ពីថ្ងៃស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអាមេរិក Joe Biden នៅថ្ងៃទី ២០ ខែមករា។