លេខសម្គាល់យានយន្ត ដែលជាភាសាអង់គ្លេសហៅថា Vehicle Identification Number ហៅកាត់ថា VIN គឺជាលេខកូដសម្គាល់អត្តសញ្ញាណយានយន្តណាមួយ ដែលវាប្រៀបធៀបដូចជាស្នាមម្រាមដៃនៃរថយន្ត ព្រោះថាគ្មានរថយន្តណាមួយមានលេខ VIN ដូចគ្នានោះទេ។
នៅថ្ងៃនេះយើងមកតានដានទាំងអស់គ្នា ថាតើលេខ VIN មានបង្កប់ព័ត៌មានសំខាន់អ្វីខ្លះទាក់ទងនឹងរថយន្ត ៖
ខ្ទង់ទី ១ ដល់ ទី ៣ ៖ ហៅថា World Manufaturer Indentifier (WMI) ដែលអាចឲ្យដឹង ប្រទេសនៃរថយន្ត (ខ្ទង់ទី ១), ក្រុមហ៊ុនផលិតរថយន្ត (ខ្ទង់ទី ២) និង ប្រភេទនៃរថយន្ត (ខ្ទង់ទី ៣)។
ខ្ទង់ទី ៤ ដល់ ទី ៨ ៖ បង្ហាញពីលក្ខណៈសម្បត្តិរបស់រថយន្ត ដែលមានដូចជាម៉ាករថយន្ត ទំហំម៉ាស៊ីន និងប្រភេទរបស់វា លេខកូដម៉ូដែលនៃរថយន្ត និងលេខកូដស៊េរីនៃរថយន្ត។
ខ្ទង់ទី ៩ ៖ ហៅថា Check Digit សម្រាប់ផ្ទៀងផ្ទាត់ជាមួយ លេខ VIN ទាំង ១៧ខ្ទង់នោះថាជាលេខពិតប្រាកដឬក៏ក្លែងក្លាយ។
ខ្ទង់ទី ១០ ៖ ជាលេខកូដសម្គាល់ឆ្នាំរបស់រថយន្ត។
ខ្ទង់ទី ១១ ៖ ជាលេខកូដសម្គាល់ទីតាំងរោងចក្រ ដែលផលិតរថយន្តនោះ។
ខ្ទង់ទី ១២ ដល់ ១៧ ៖ ជាលេខសម្រាប់សម្គាល់រថយន្តក្នុងសែសង្វាក់ផលិតកម្ម ដោយលេខនេះប្រៀបដូចជាឈ្មោះរបស់រថយន្តអ៊ីចឹង ដែលចេញដោយរោងចក្រផលិតរថយន្តផ្ទាល់។
ប្រភព ៖ autocheck