អ្នកផលិតតុក្កតាចិនដ៏អាថ៌កំបាំងម្នាក់ បានឃើញទ្រព្យសម្បត្តិរបស់ខ្លួនកើនឡើង បន្ទាប់ពីក្រុមហ៊ុនរបស់លោកត្រូវប៉ាន់ខ្លាំងនៅលើផ្សារហ៊ុន កាលពីថ្ងៃសុក្រ។
ក្រុមហ៊ុន Pop Mart ដែលត្រូវបានបង្កើតឡើងដោយ លោក Wang Ning បានរីកចម្រើនយ៉ាងឆាប់រហ័ស រហូតក្លាយជាក្រុមហ៊ុនដែលមានតម្លៃប្រហែល ៧ ពាន់លានដុល្លារឯណោះ។
ក្រុមហ៊ុនខាងលើនេះមានលក់តុក្កតាជ័រ មួយតម្លៃ ៨ ដុល្លារ ដែលវិចក្នុងកញ្ចប់ដែលមិនអនុញ្ញាតឲ្យអ្នកទិញមើលឃើញ ថាជាអ្វីនៅខាងក្នុងឡើយ។
បើយោងតាមទស្សនាវដ្តី Forbes បានឲ្យដឹងថា លោក Wang ដែលជាម្ចាស់ក្រុមហ៊ុន Pop Mart និងមានចំណែកភាគហ៊ុនប្រមាណ ៥០ ភាគរយ បន្ទាប់ពីការបើកផ្សារហ៊ុននៅហុងកុង កាលពីថ្ងៃសុក្រ ឥឡូវនេះមានទ្រព្យសម្បត្តិ សរុប ៣,២ ពាន់លានដុល្លារទៅហើយ។
គួរឲ្យដឹងថា Pop Mart រៃបានលុយចំនួន ៦៧៤លានដុល្លារពីការលក់ភាគហ៊ុន ដែលវានឹងប្រើដើម្បីបើកដំណើរការហាងបន្ថែមទាំងក្នុង និងក្រៅស្រុកផងដែរ៕