Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»រោងចក្រដំឡើងរថយន្ត អ៉ីស៊ូហ៊្សូ របស់ក្រុមហ៊ុន ខេ (ខេមបូឌា)​ ត្រូវបានសម្ពោធជាផ្លូវការ ជាមួយការចូលរួមយ៉ាងខ្លាំង ក្នុងកាអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា
    ព័ត៌មានថ្មីៗ

    រោងចក្រដំឡើងរថយន្ត អ៉ីស៊ូហ៊្សូ របស់ក្រុមហ៊ុន ខេ (ខេមបូឌា)​ ត្រូវបានសម្ពោធជាផ្លូវការ ជាមួយការចូលរួមយ៉ាងខ្លាំង ក្នុងកាអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

    March 30, 20232 Mins Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន ខេ (ខេមបូឌា) បានប្រារព្ធកម្មវិធី សម្ភោធបើកអោយដំណើរការជាផ្លូវការ រោងចក្រដំឡើងរថយន្ត អ៉ីស៊ូហ្ស៊ូ នៅកម្ពុជា ក្រោមអធិបតីភាព របស់ ឯកឧត្តម សុខ ចិន្ដាសោភា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាអគ្គលេខាធិការក្រុមប្រឹក្សា អភិវឌ្ឍន៏កម្ពុជា លោក ជា ហ៊ុយ អគ្គនាយករង ក្រុមហ៊ុន ខេ (ខេមបូឌា) និង លោក កូជី ណាកាម៉ូរ៉ា នាយកប្រតិបត្តិផ្នែកលក់ ទីស្នាក់ការកណ្តាលរបស់ ក្រុមហ៊ុន អ៉ីស៊ូហ៊្សូ លីមីតធីត ប្រទេសជប៉ុន (ISUZU MOTORS LIMITED JAPAN)។

    ពាណិជ្ជកម្ម

    ក្រុមហ៊ុន ខេ (ខេមបូឌា) បានចាប់ផ្ដើមដំណើរការអាជីវកម្មរបស់ខ្លួន ដែលគិតមកទល់ពេលនេះ មានរយៈពេលជាង ១៤​ ឆ្នាំ ជាមួយនឹងការប្តេជ្ញាចិត្តច្បាស់លាស់របស់ក្រុមហ៊ុន ក្នុងការជំរុញ និងពង្រីកវិសាលភាព នៅក្នុងប្រទេសកម្ពុជា ។

    កន្លងមក ក្រុមហ៊ុនបានខិតខំប្រឹងប្រែង ដើម្បីនាំមកជូនអតិថិជននូវរថយន្ត អ៉ីស៊ូហ្ស៊ូ ឌីមេស៏ ជាប្រភេទរថយន្តភីកអាប់ និងអ៉ីស៊ូហ្ស៊ូ  ម៉ីញ៉ូអ៊ិច ជាប្រភេទរថយន្ត SUV ព្រមទាំងរថយន្ត អ៉ីស៊ូហ្ស៊ូ ប្រភេទដឹកទំនិញគ្រប់ម៉ូដែល រួមមានប្រភេទដឹកទំនិញធន់តូច មធ្យម និងធន់ធ្ងន់ ដែលបំពាក់ដោយបច្ចេកវិទ្យាទាន់សម័យ រឹងមាំ ប្រើប្រាស់ជាប់បានយូរ ស៊ីប្រេងតិច និងចំណាយថវិកា សម្រាប់ការថែទាំ និងជួសជុលក៏តិចផង ពិសេសជួយសន្សំសំចៃសម្រាប់អាជីវកម្មទៀតផង។

    ក្រុមហ៊ុនក៏មានអគារតាំងបង្ហាញលក់រថយន្ត និងមជ្ឈមណ្ឌលសេវាកម្មថែទាំ ជួសជុលរថយន្តដឹកទំនិញអ៉ីស៊ូហ្ស៊ូ ដែលមានទំហំធំទូលាយ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ជិតរោងចក្រដំឡើងម៉ូតូ Honda ជាមួយនឹងយានដ្ឋាន ដែលបំពាក់ដោយឧបករណ៏សម្ភារ:ជួសជុលទំនើប ពិសេសជាងនេះទៅទៀត អ្នកបច្ចេកទេស មានជំនាញច្បាស់លាស់ ទទួលការហ្វឹកហ្វឺន បច្ចេកទេសពីប្រទេសជប៉ុន សម្រាប់ផ្ដល់សេវាជូនអតិថិជនបានទាន់ពេលវេលា និងស្របតាមស្តង់ដាររបស់ Isuzu ជប៉ុន​​ ។

    លើសពីនេះទៀត ក្រុមហ៊ុន ខេ (ខេមបូឌា) គឺជាក្រុមហ៊ុនតែមួយគត់ ដែលទទួលបានសិទ្ធិ ពីក្រុមហ៊ុន Isuzu Motors Limited នៅប្រទេសជប៉ុន ក្នុងការនាំចូលគ្រឿងបំណែកសម្រាប់ផ្គុំដំឡើង និងចែកចាយរថយន្តដឹកទំនិញម៉ាក​ ISUZU​ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

    សូមបញ្ជាក់ថា រថយន្តអ៉ីស៊ូហ្ស៊ូ គឺជាម៉ាកយីហោដ៏ល្បីល្បាញរបស់ជប៉ុន ដែលមានប្រវត្តិជោគជ័យក្នុងការបម្រើអាជីវកម្ម នៅប្រទេសជប៉ុនជាង ១០០ ឆ្នាំមកហើយ ជាអ្នកជំនាញក្នុងការផលិតម៉ាស៊ីនម៉ាស៊ូត សម្រាប់រថយន្ត និងគ្រឿងចក្រសម្រាប់ឧស្សាហកម្មធន់ធំ ជាង ២៦លានគ្រឿង និងជាប់ចំណាត់ថ្នាក់លេខ ១ ចំនួន ១៧ ឆ្នាំជាប់ៗគ្នា ហើយដែលមានចំណែកទីផ្សារលេខ ១ នៅ ៣៩ ប្រទេសជុំវិញពិភពលោក។

    រថយន្ត អ៉ីស៊ូហ្ស៊ូ គឺជាដៃគូរអាជីវកម្មដ៏ល្អបំផុត ដែលអាចបំពេញគ្រប់តម្រូវការ ភាពសន្សំសំចៃបានច្រើន និងបង្ករលក្ខណៈងាយស្រួលដល់ការធ្វើអាជីវកម្មទូទៅ។

    ផ្អែកតាមលក្ខណៈសម្បតិ្តដូចបញ្ជាក់ខាងលើ អតិថិជនជាច្រើនបានបញ្ជាទិញរថយន្ត ISUZU​ ដែលក្នុងនោះរួមមាន ក្រុមហ៊ុន កម្ពុជាតេលា បានបញ្ជាទិញរថយន្ត ISUZU ចំនួនប្រមាណ ២០០ គ្រឿង ក្រុមហ៊ុន ឆាម៉ាថានគ្រុប ប្រមាណ ១០០ គ្រឿង​ ព្រមទាំងអតិថិជនផ្សេងៗទៀតជាច្រើននៅទូទាំងប្រទេសកម្ពុជា។

    ដូច្នេះហើយ ក្រុមហ៊ុន ខេ (ខេមបូឌា) បានសម្រេចចិត្តបង្កើត រោងចក្រដំឡើងរថយន្ត អ៉ីស៊ូហ្ស៊ូ ដែលជារោងចក្រដំឡើងរថយន្ត កម្រិតស្តង់ដារ ប្រកបដោយគុណភាពខ្ពស់ និងបានរៀបចំពិធីសម្ពោធបើកដំណើរការ និងដាក់អោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ។

    ដើម្បីធានា និងរក្សាអោយបាននូវគុណភាពខ្ពស់ ស្របតាមស្តង់ដារ អ៉ីស៊ូហ្ស៊ូ របស់ជប៉ុន អ្នកឯកទេស និងកម្មករបច្ចេកទេស បានទទួលការហ្វឹកហ្វឺនដោយផ្ទាល់ អំពីរបៀបដំឡើងរថយន្ត និងការត្រួតពិនិត្យគុណភាពនៅគ្រប់ដំណាក់កាលនីមួយៗ ជាពិសេសរថយន្តនីមួយៗ ត្រូវបានត្រួតពិនិត្យដោយអ្នកឯកទេសជប៉ុនត្រឹមត្រូវ មុនបញ្ជូនទៅលក់នៅលើទីផ្សារ។

    ការបណ្ដាក់ទុនវិនិយោគនេះ ឆ្លុះបញ្ចាំងអោយឃើញពីការប្តេជ្ញាចិត្ត ជាមួយទស្សនៈវិស័យវែងឆ្ងាយរបស់ក្រុមហ៊ុន នៅក្នុងទីផ្សារកម្ពុជា តាមរយៈការផ្តល់នូវរថយន្តដែលមានគុណភាពខ្ពស់ និងសេវាកម្មល្អ ស្របតាមស្តង់ដារ Isuzu របស់ជប៉ុន។

    លោក កូជី ណាកាម៉ូរ៉ា នាយកប្រតិបត្តិផ្នែកលក់ របស់ក្រុមហ៊ុន អ៉ីស៊ូហ៊្សូ លីមីតធីត ប្រទេសជប៉ុន បានមានប្រសាសន៍ថា៖ “ទីផ្សារកម្ពុជាហាក់បីដូចជាលេចធ្លោ មានសក្តានុពលខ្ពស់ និងរីកចម្រើនគួរឱ្យកត់សម្គាល់ខ្លាំងណាស់។ ដោយកម្ពុជាមានទីតាំងស្ថិតនៅកណ្តាលប្រទេសអាស៊ាន ដែលមានសេដ្ឋកិច្ច រីកចម្រើនឥតឈប់ឈរ និងឆាប់រហ័ស ហើយការចែកចាយទំនិញក៏កាន់តែរីកធំឡើងៗ។”

    លោក ជា ហ៊ុយ អនុប្រធានក្រុមហ៊ុន ខេ (ខេមបូឌា) ខូអិលធីឌី យល់ឃើញថា ការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ចូលរួមរបស់ ឯកឧត្តម សុខ ចិន្ដាសោភា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា នាពេលនេះ បានសបញ្ជាក់ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការវិនិយោគលើវិស័យយានយន្តនៅកម្ពុជា។

    ឯកឧត្តម សុខ ចិន្ដាសោភា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា បានផ្តល់កិត្តិយសចូលរួមក្នុងកម្មវិធីសម្ពោធ ជាមួយនឹងប្រសាសន៍ដ៏មានអត្ថន័យ៖ គម្រោងវិនិយោគមួយនេះត្រូវបានរំពឹងទុកថានឹងផ្តល់ឱកាសការងារថ្មីសម្រាប់ប្រជាជនកម្ពុជា និងរួមចំណែកដ៏សំខាន់ ដល់កំណើនសេដ្ឋកិច្ចប្រទេស។ ការព្យាករណ៍អំពីការកើនឡើងនៃការផលិតរថយន្តដឹកទំនិញ Isuzu នឹងមានការកើនឡើងយ៉ាងឆាប់រហ័ស តម្រូវការលើ រថយន្តដឹកទំនិញ នៅក្នុងឧស្សាហកម្មផ្សេងទៀតក៏កាន់តែទូលំទូលាយជាងមុន។

    ផ្នែកមួយនៃព្រឹត្តការណ៍ដ៏សំខាន់សំរាប់ថ្ងៃនេះផងដែរ គឺជាការបើកសម្ពោធរថយន្ត អ៉ីស៊ូហ៊្សូ ប្រភេទដឹកទំនិញ គ្រឿងទី១ ចំណុះ ១.៥ តោន ដែលបាន ដំឡើងនៅក្នុងរោងចក្រថ្មីនេះផ្ទាល់តែម្តង អមដោយដំណើរទស្សនៈកិច្ចក្នុងរោងចក្រ ដែលបានបង្ហាញពីរចនាសម្ព័ន្ធរោងចក្រដំឡើងដ៏ទំនើប ស្របតាមស្តង់ដារបច្ចេកទេសរបស់ Isuzu ធានាបាននូវគុណភាពរបស់ជប៉ុន។

    ជាមួយនឹងការបង្កើត រោងចក្រដំឡើងរថយន្ត អ៉ីស៊ូហ៊្សូ នៅកម្ពុជា ក្រុមហ៊ុន ខេ (ខេមបូឌា) បានផ្តល់ការចូលរួម និងគាំទ្រដល់ការរីកចម្រើន និងអភិវឌ្ឃន៍របស់ប្រទេសកម្ពុជាអោយកាន់តែឈានឡើងមួយកំរិតថែមទៀត​ ហើយគម្រោងវិនិយោគមួយនេះ បានកត់សម្គាល់នៅក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ ៕

    Isuzu cambodia
    Share. Facebook Telegram WhatsApp
    Previous ArticleLand Rover Cambodia ធ្វើ​សន្និសីទ​កាសែត​ដើម្បី​បង្ហាញការប្រើប្រាស់ទៅកាន់អតិថិជន Range Rover ឲ្យកាន់តែប្រសើរ
    Next Article Nio គ្រោងដណ្តើមចំណែកទីផ្សារពី Volkswagen នៅអឺរ៉ុប ជាមួយគម្រោងលក់ឡានអគ្គិសនីម៉ូឌែលថ្មី តម្លៃខ្ទង់ ៣ម៉ឺនដុល្លារ

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.