[កូរ៉េខាងត្បូង] ក្រុមហ៊ុនផលិតអេក្រង់របស់កូរ៉េខាងត្បូង LG Display បានប្រកាសកាលពីថ្ងៃពុធ ទី២៦ នេះអំពីការខាតបង់ប្រចាំត្រីមាសទីពីរជាប់ៗគ្នារបស់ខ្លួន ខណៈដែលអតិផរណាកើនឡើង និងទស្សនវិស័យសេដ្ឋកិច្ចអាប់អួរបានធ្វើឱ្យមានផលប៉ះពាល់ បន្ថែមទៀតដល់តម្រូវការទូរទស្សន៍ និងស្មាតហ្វូន។
ក្រុមហ៊ុនផ្គត់ផ្គង់សម្រាប់ក្រុមហ៊ុន Apple នេះ បានប្រកាសពីការខាតបង់ប្រតិបត្តិការចំនួន ៥៣២,១៣ លានដុល្លារ សម្រាប់ត្រីមាសពីខែកក្កដាដល់ខែកញ្ញា បើធៀបនឹងប្រាក់ចំណេញ ៣៧១,៩លានដុល្លារកាលពីឆ្នាំមុន។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនរបស់កូរ៉េខាងត្បូងនេះបានខកខានការព្យាករណ៍ជាមធ្យមនៃការខាតបង់ចំនួន ៣៣៣,៣លានដុល្លារ ពីអ្នកវិភាគ ១២ នាក់ដែលត្រូវបានស្ទង់មតិដោយ Refinitiv SmartEstimate៕