Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan នឹងលក់ទ្រព្យសម្បត្តិក្នុងរុស្ស៊ីរបស់ខ្លួនទៅឱ្យទីក្រុងម៉ូស្គូ
    ព័ត៌មានថ្មីៗ

    ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan នឹងលក់ទ្រព្យសម្បត្តិក្នុងរុស្ស៊ីរបស់ខ្លួនទៅឱ្យទីក្រុងម៉ូស្គូ

    October 12, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ប្រទេសរុស្ស៊ី] ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៅទីក្រុងមូស្គូបាននិយាយកាលពីថ្ងៃអង្គារទី ១១ ខែតុលាថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan នឹងលក់ទ្រព្យសម្បត្តិក្នុងរុស្ស៊ីរបស់ខ្លួន រួមទាំងរោងចក្រនៅទីក្រុង Saint Petersburg ទៅរដ្ឋាភិបាលរុស្ស៊ី។

    ការ​ប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន Nissan បាន​ផ្អាក​ការ​ផលិត​នៅ​រោងចក្រ​ក្នុង​ទីក្រុង​ទី​ពីរ​របស់​រុស្ស៊ី​ក្នុង​ខែ​មីនា ភ្លាមៗ​បន្ទាប់​ពី​ក្រុង​ម៉ូស្គូ​បាន​បញ្ជូន​ទ័ព​ទៅ​អ៊ុយក្រែន។

    ពាណិជ្ជកម្ម

    ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គណៈកម្មាធិការប្រតិបត្តិរបស់ក្រុមហ៊ុន Nissan បានអនុម័តការលក់ទ្រព្យសម្បត្តិក្នុងរុស្ស៊ីរបស់ខ្លួនទៅឱ្យសហព័ន្ធរុស្ស៊ី ដោយនេះរួមបញ្ចូលទាំងរោងចក្រផលិត និងស្រាវជ្រាវរបស់ក្រុមហ៊ុន Nissan នៅទីក្រុង Saint Petersburg ក៏ដូចជាមជ្ឈមណ្ឌលលក់ និងទីផ្សារនៅទីក្រុងម៉ូស្គូ ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង Nissan អាចទិញភាគហ៊ុនរបស់ខ្លួនមកវិញក្នុងរយៈពេលប្រាំមួយឆ្នាំខាងមុខ”។

    Nissan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា កិច្ចព្រមព្រៀងនេះនឹងត្រូវបានបញ្ចប់ “នៅក្នុងសប្តាហ៍ខាងមុខនេះ” ដោយបន្ថែមថាក្រុមហ៊ុននឹងទទួលបាននូវទឹកប្រាក់ប្រហែល ៦៨៦,៥លានដុល្លារ។ ក្នុងនោះ Nissan បានបន្ថែមថានិយោជិតរបស់ខ្លួនចំនួន ២ ០០០នាក់នៅក្នុងប្រទេសរុស្ស៊ីនឹងទទួលបាន “ការការពារការងារ” សម្រាប់រយៈពេល ១២ ខែ។

    លោក Makoto Uchida នាយកប្រតិបត្តិក្រុមហ៊ុន Nissan បានមានប្រសាសន៍ថា “តាងនាមឱ្យក្រុមហ៊ុន Nissan ខ្ញុំសូមអរគុណសហការីរុស្ស៊ីរបស់យើងសម្រាប់ការរួមចំណែករបស់ពួកគេក្នុងអាជីវកម្មអស់ជាច្រើនឆ្នាំ។ ខណៈពេលដែលយើងមិនអាចបន្តប្រតិបត្តិការនៅក្នុងទីផ្សារបាន យើងបានរកឃើញដំណោះស្រាយដ៏ល្អបំផុតដើម្បីគាំទ្រប្រជាជនរបស់យើង”៕

    Nissan
    Share. Facebook Telegram WhatsApp
    Previous Articleហ្វីលីពីនបង្កើតច្បាប់ថ្មីតម្រូវអោយប្រជាជនចុះឈ្មោះទិញស៊ីមទូរស័ព្ទជាកាតព្វកិច្ច
    Next Article ក្រុមហ៊ុន Intel គ្រោងនឹងកាត់បន្ថយបុគ្គលិក បន្ទាប់ពីផ្សារកុំព្យូទ័រធ្លាក់ចុះ

    Related Posts

    រុស្ស៊ី បង្ហាញប្រព័ន្ធការពារដែនអាកាសថ្មីរបស់ខ្លួន បង្កើតឡើងជាពិសេសសម្រាប់បំពាក់នៅលើយន្តហោះគ្មានមនុស្សបើក Shahed!

    January 7, 20261 Min Read

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.