Spotify Technology SA កំពុងប្រជែងជាមួយ Amazon.com Inc’s Audible ជាមួយនឹងការបើកដំណើរការសេវាកម្មសៀវភៅ Audiobook របស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក។
ក្រុមហ៊ុនស៊ុយអែតមយយនេះបាននិយាយនៅក្នុង blog មួយកាលពីថ្ងៃអង្គារ ទី២០ ថាអ្នកប្រើប្រាស់ Spotify នៅក្នុងប្រទេសអាមេរិកនឹងអាចចូលប្រើ Audiobook ជាង ៣០០ ០០០ ចំណងជើង។
អ្នកប្រើប្រាស់នឹងអាចរកមើលកាតាឡុកនៅលើកម្មវិធី Spotify និងទិញតាមរយៈគេហទំព័រ ដែលវាបានបន្ថែម ស្រដៀងទៅនឹងការទិញរបស់ Spotify ដែរ។
ទីផ្សារ Audiobook ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៤,៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ហើយត្រូវបានគេរំពឹងថានឹងកើនឡើងប្រហែល ១៤ ភាគរយនៃអត្រាកំណើនប្រចាំឆ្នាំរហូតដល់ ៩,៣ ពាន់លានដុល្លារនៅឆ្នាំ ២០២៦ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយ Omdia។
Spotify បានបង្ហាញចេញនូវគំនូសតាងក្នុងការពង្រីកផ្លូវដ៏ខ្លាំងក្លាមួយ បន្ទាប់ពីមើលឃើញផ្លូវក្នុងការបន្ថែមប្រាក់ចំណូលរបស់ខ្លួនពីការផ្សាយតន្ត្រីជាមួយនឹងទម្រង់ដែលបង្កើតប្រាក់ចំណូលផ្សេងទៀតដូចជា Potcast ដែលបានចំណាយច្រើនជាង ១ពាន់លានដុល្លារ ដើម្បីបន្ថែមឈ្មោះពេញនិយមដូចជា Joe Rogan ទៅក្នុងបញ្ជីឈ្មោះរបស់ខ្លួន៕